សិក្ខាសាលានេះបានប្រមូលផ្តុំវាគ្មិនជិត ៧០ នាក់ដែលជាអ្នកជំនាញផ្នែកច្បាប់និងទំនាក់ទំនងអន្តរជាតិ ដែលមកពីទីភ្នាក់ងារសកម្មភាពការបរទេសអឺរ៉ុប (EEAS) វិទ្យាស្ថានភូមិន្ទស្រាវជ្រាវអន្តរជាតិ អង់គ្លេស (Chatham House) វិទ្យាស្ថាន Egmont របស់ប៊ែលហ្សិក មូលនិធិស្រាវជ្រាវយុទ្ធសាស្ត្រ (FRS) និងសាលាវិទ្យាសាស្ត្រនយោបាយបារាំង។

leftcenterrightdel
រូបជាឧទាហរណ៍

 

នៅក្នុងសិក្ខាសាលាវាគ្មិនបានវិភាគអំពីស្ថានភាពដែលប្រទេសចិនកំពុងបន្តសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិម្មិតដោយបំផ្លាញភាពដូចដើមនៃតំបន់សមុទ្រខាងកើត ក៏ដូចជារាល់សកម្មភាពឯកតោភាគីរបស់ចិនដើម្បីបង្កើនភាពតានតឹងក្នុងតំបន់។ បណ្តាវាគ្មិនបានឯកភាពថា ការដឹកជញ្ជូនតាមសមុទ្រនៅសមុទ្រខាងកើតគឺជាខ្សែផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់មួយនិងពិតជាមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុប។ អឺរ៉ុបអាចមានវត្តមានកាន់តែច្រើននៅក្នុងតំបន់ដោយផ្តោតលើពាណិជ្ជកម្ម ការបង្កើនការតភ្ជាប់ និងការការពារសន្តិសុខ សុវត្ថិភាពដែនសមុទ្រ។ មានមតិជាច្រើនបានលើកឡើងថា អឺរ៉ុបគួរតែសហការជាមួយអាស៊ានតាមរយៈវេទិកាសន្តិសុខតំបន់អាស៊ាន (ARF) ការលើកទឹកចិត្តពហុភាគីនិយម ការស្វែងរកដំណោះស្រាយសមស្របដើម្បីដោះស្រាយជម្លោះ។

ជំហររបស់សហភាពអឺរ៉ុបស្តីពីបញ្ហាសមុទ្រខាងកើតក៏ត្រូវបានបញ្ជាក់សាជាថ្មីនៅក្នុងសិក្ខាសាលានោះដែលសង្កត់ធ្ងន់លើការការពារសេរីភាពនាវាចរណ៍ ការគោរពច្បាប់អន្តរជាតិដោយរួមទាំងច្បាប់សមុទ្រ និងសេចក្តីសំរេចរបស់តុលាការមជ្ឈត្តិកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះពួកគេក៏លើកទឹកចិត្តដល់ការរកដំណោះស្រាយវិវាទលើសមុទ្រដោយសន្តិវិធី ប្រឆាំងនឹងរាល់ សកម្មភាពឯកតោភាគីដែលអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដែលនាំឱ្យមានភាពតានតឹងកើនឡើង៕

បកប្រែដោយ Minh Trung