leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖dangcongsan.vn)

នៅក្នុងសិក្ខាសាលាអ្នកចូលរួមបានវិភាគលើបញ្ហានានាដែលទាក់ទងទៅនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀត​ណាម​នៅសមុទ្រខាងកើតនិងបានបញ្ជាក់យ៉ាងច្បាស់ពីខ្លឹមសារជាមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ប្រតិភូចូលរួមបានអះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រនៃអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa យោងតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ ក្រៅពីនេះ មេរៀនបទពិសោធន៍ក្នុងការរក្សាការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនាពេលកន្លងមក និងរាល់ដំណោះស្រាយដើម្បីជំរុញការអនុវត្តឆ្នាំ១៩៨២ របស់ UNCLOS ក៏ត្រូវបានលើកឡើងដោយប្រតិភូផងដែរ។

មតិយោបល់នៅក្នុងសិក្ខាសាលានេះក៏បានស្នើនូវដំណោះស្រាយមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការការ​ពារអធិបតេយ្យភាពរបស់ប្រទេសលើសមុទ្រ និងកោះ និងការពារផលប្រយោជន៍ជាតិនៅលើសមុទ្រ។ ទន្ទឹមនឹងនោះរួមចំណែកជួយប្រជាជននិងមិត្តភក្តិអន្តរជាតិស្វែងយល់ពីទស្សនៈនិងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋរបស់យើងក្នុងការ​ដោះ​​ស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី និងការអនុលោមតាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Minh Trung