ថ្លែងក្នុងពិធីបិទ លោកឧត្តមសេនីយ៍ទោ Do Van Banh ប្រធាននយោបាយនៃបណ្ឌិតសភាការពារជាតិបានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែសិក្សា និងស្រាវជ្រាវ សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីសម្រាប់មេបញ្ជាការ និងមន្រ្តីសេនាធិការជាន់ខ្ពស់ ថ្នាក់យុទ្ធនាការ យុទ្ធសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ ជំនាន់ទី២០ និងកងទ័ពប្រជាជនឡាវ ជំនាន់ទី៦ បានសិក្សាអំពីស្ថានភាពការពារជាតិ សន្តិសុខពិភពលោក និងតំបន់នៅដើមសតវត្សរ៍ទី២១ បញ្ហាភេរវកម្ម ការប្រឆាំងភេរវកម្ម សន្តិសុខមិនប្រពៃណី សកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ...

leftcenterrightdel
គណៈប្រតិភូចូលរួមពិធីបិទ

ចំពោះថ្នាក់ក្រោយឧត្តមសិក្សាជំនាន់ទី៣០ ជំនាន់ទី៣១ នៃកងទ័ពប្រជាជនវៀតណាម និងជំនាន់ទី២៥ នៃកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេល ២ ឆ្នាំ ទន្ទឹមនឹងចំណេះដឹងទូទៅ សិក្ខាកាមត្រូវបានបណ្តុះបណ្តាលលើចំណេះដឹងឯកទេស ខ្លឹមសារអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលតភ្ជាប់ជាមួយនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ ការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន គំនិតរបស់ហូជីមិញ ចំណេះដឹងយោធាទំនើប និងប្រពៃណី។ល។

leftcenterrightdel
ថ្នាក់ដឹកនាំបណ្ឌិតសភាការពារជាតិ និងសិក្ខាកាម

លោកប្រធាននយោបាយនៃបណ្ឌិតសភាការពារជាតិបានសម្តែងនូវជំនឿថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលទាំងនេះ សិក្ខាកាមទាំងឡាយនឹងបន្តលើកកម្ពស់សមត្ថភាពស្រាវជ្រាវ ការវាយតម្លៃស្ថានភាព ការព្យាករណ៍យុទ្ធសាស្ត្រ និងបំពេញភារកិច្ចក្នុងកម្រិតខ្ពស់ជាង ហើយយល់ជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីយុទ្ធសាស្ត្រការពារជាតិ យោធា ការពារព្រំដែនជាតិ និងការការពារមាតុភូមិនៅតាមអ៊ីនធឺណេត បំពេញភារកិច្ចប្រកបដោយច្នៃប្រឌិត និងមានប្រសិទ្ធភាព។ បន្តរួមវិភាគទានយ៉ាងសកម្មក្នុងការការពារ ថែរក្សា និងពូនជ្រំចំណងសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ - កម្ពុជា រួមចំណែកពង្រឹង និងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក...

បកប្រែដោយ Thuy Anh