leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈប្រធានអគ្គស្នងការនយោបាយ

ក្នុងខែមីនា សកម្មភាពការងារបក្ស ការងារនយោបាយក្នុងជួរកងទ័ពទាំងមូលបាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភារកិច្ចយោធាការពារជាតិ រាល់កម្មវិធីនិងផែនទាំងអស់​ត្រូវ​បាន​បំពេញយ៉ាង​ល្អ។ អំពីភារកិច្ចខែមេសា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយបានយកចិត្តទុកដាក់លើការដឹកនាំអនុវត្តរាល់សកម្មភាពរៀបចំ និងប្រារព្វខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ដោយធានាគុណភាព និងប្រសិទ្ធភាព។ សម្រេចការត្រៀមបម្រុង និងរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តច្បាប់នាយទាហានកងទ័ពប្រជាជនវៀតណាម តាមការគ្រោងទុក។ បង្កើនការងារការពារនយោបាយផ្ទៃក្នុង ធានាសន្តិសុខ សុវត្ថិភាព និង​អនុវត្តបានល្អនូវការងារចលនាមហាជន ការធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ហើយ​និង​លើកកំពស់គុណភាពនៃសកម្មភាពរបស់អង្គការមហាជន និងសកម្មភាពការបរទេសការពារជាតិ​។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឱ្យការិយាល័យអគ្គស្នងការដ្ឋាននយោបាយ និងស្ថាប័ននានាបន្តត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពនូវខ្លឹមសារ និងការងារទាំងឡាយ​ ជាពិសេសសកម្មភាពការងារបក្ស ការងារនយោបាយក្នុងជួរកងទ័ពទាំងមូល ដោយ​ធានាឱ្យបានទាន់ពេលវេលា និងសម្រេចបានលទ្ធផលជាក់ស្តែង៕

បកប្រែដោយ Duy Hoan