ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២៖ GAET - ដៃគូដែលគួរឲ្យទុកចិត្ដក្នុងស្រុក និងអន្តរជាតិ
កប.អនឡាញ - ក្រុមហ៊ុនសេដ្ឋកិច្ច និងបច្ចេកទេសឧស្សាហកម្មការពារជាតិ (GAET) គឺជាអង្គភាពការពារជាតិសន្តិសុខចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ដែលធ្វើអាជីវកម្មលើវិស័យចំនួន១៩។
លោកវរសេនីយ៍ឯកបំរុង Phan Tien Tho អគ្គនាយក GAET បានផ្តល់បទសម្ភាសជាមួយកាសែតកងទ័ពប្រជាជនអំពីការចូលរួមរបស់ GAET នៅឯពិព័រណ៍ការពារជាតិអន្ដរជាតិវៀតណាមឆ្នាំ ២០២២ ដែលជាឱកាសដើម្បី GAET អះអាងថាខ្លួនជាដៃគូដែលគួរឲ្យទុកចិត្ដក្នុងស្រុក និងអន្តរជាតិ។
អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់អំពីការចូលរួមរបស់ GAET នៅឯពិព័រណ៍នេះបានទេ?
លោកវរសេនីយ៍ឯកបំរុង Phan Tien Tho៖ ការចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ GAET មានមោទនភាពជាអង្គភាពជួរមុខមួយដែលត្រូវបានក្រសួងការពារប្រទេសប្រគល់ឲ្យអនុវត្តមុខងារពាណិជ្ជកម្ម។ GAET បានបញ្ជាក់តួនាទីរបស់ខ្លួន ដោយបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពជាច្រើនដើម្បីអនុវត្តរាល់សកម្មភាពនៃពិព័រណ៍។
|
|
លោកវរសេនីយ៍ឯកបំរុង Phan Tien Tho |
លើសពីនេះទៅទៀត GAET ក៏រៀបចំស្តង់ធំមួយដើម្បីណែនាំដល់អតិថិជនក្នុងស្រុក និងអន្តរជាតិលើការពន្លឿនការជំរុញពាណិជ្ជកម្មផងដែរ។
យើងបានដាក់តាំងយុទ្ធោបករណ៍មួយចំនួន ដូចជា នាវាក្តោង មីស៊ីល យន្តហោះ ដើម្បីសង្កត់ធ្ងន់លើមុខងាររបស់ក្រុមហ៊ុនក្នុងការផ្តល់យោបល់លើការទិញយុទ្ធោបករណ៍សម្រាប់បំរើកងទ័ពក្នុងការហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ និងផលិតផលិតផលឧស្សាហកម្មការពារជាតិ។
អ្នកយកព័ត៌មាន៖ ដោយត្រូវបានប្រគល់ឱ្យអនុវត្តមុខងារពាណិជ្ជកម្ម តើ GAET បានធ្វើអ្វីខ្លះដើម្បីរួមចំណែកក្នុងជោគជ័យនៃពិព័រណ៍នេះ?
លោកវរសេនីយ៍ឯកបំរុង Phan Tien Tho ៖ ជាមួយនឹងភារកិច្ចនេះ GAET បានអញ្ជើញ និងចុះហត្ថលេខាលើកិច្ចសន្យាជួលស្តង់ជាមួយដៃគូនានា; បានចុះហត្ថលេខាលើកិច្ចសន្យាឧបត្ថម្ភជាមួយសហគ្រាសក្នុងស្រុក និងបរទេស; បានណែនាំ និងជួយគាំទ្រដៃគូបរទេសបំពេញនីតិវិធីនៃការនាំចូលជាបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញ ការដឹកជញ្ជូន ការផ្ទុក និងការថែទាំទំនិញដែលដាក់តាំងនៅពិព័រណ៍៕
|
|
កម្មាភិបាល បុគ្គលិកនៃ GAET រៀបចំស្តង់ដើម្បីចូលរួមក្នុងពិព័រណ៍ |
រាល់ភារកិច្ចរបស់អគ្គក្រុមហ៊ុនដែលបានប្រគល់ដោយគណៈកម្មការរៀបចំត្រូវបានសម្រេចទាន់ពេលលេវា និងមានប្រសិទ្ធិភាព។ ជាលទ្ធផល ពិព័រណ៍បានទាក់ទាញការចូលរួមពីអង្គភាពចំនួន ១៧៤ មកពី ៣០ ប្រទេស និងអង្គភាពឧបត្ថម្ភចំនួន ៥។ GAET ក៏បានសម្របសម្រួលជាមួយស្ថាប័ននានានៃក្រសួងការពារប្រទេសដើម្បីដោះស្រាយនីតិវិធីនៃការនាំចូលជាបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញរបស់ដៃគូជាង ៣០ ដែលមានបរិមាណទំនិញជិត ១០ តោន។
អ្នកយកព័ត៌មាន៖ តើផលិតផលរបស់ GAET ដែលត្រូវបានណែនាំនៅឯពិព័រណ៍នេះ មានអត្ថន័យយ៉ាងដូចម្តេចដែរ?
លោកវរសេនីយ៍ឯកបំរុង Phan Tien Tho៖ ក្នុងនាមជាសហគ្រាសការពារជាតិសន្តិសុខ GATE តែងតែកំណត់តួនាទី និងទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចនយោបាយរបស់ខ្លួនគឺនាំចេញនាំចូលយុទ្ធោបករណ៍ ជម្រុញពាណិជ្ជកម្មយោធា និងណែនាំផលិតផលឧស្សហកម្មការពារជាតិទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងនាមជាសហគ្រាសយោធាជួរមុខក្នុងផលិតកម្ម និងធ្វើអាជីវកម្មក្នុងសម័យធ្វើសមាហរណកម្ម GAET បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងដោយមានទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូនៅជាង ៥០ ប្រទេស នៅលើពិភពលោក។ ដូច្នេះគំរូ និងផលិតផលទាំងនេះត្រូវបានយើងជ្រើសរើសក្នុងបំណងណែនាំ និងផ្សព្វផ្សាយពីសមត្ថភាព និងសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនដល់អតិថិជនក្នុងស្រុក និងបរទេសនៅឯពិព័រណ៍នេះ។
អាចនិយាយបានថា នៅក្នុងវិស័យណាមួយ GAET ក៏បង្កើតការជឿទុកចិត្តជាមួយដៃគូ។ ម៉ាកយីហោ GAET កាន់តែបញ្ជាក់បានកិត្យានុភាពរបស់ខ្លួននៅលើទីផ្សារ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងឧស្សាហកម្មការពារជាតិវៀតណាម ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕
អ្នកយកព័ត៌មាន៖ សូមអរគុណ
បកប្រែដោយ Duy Hoan