leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ថ្លែង​ក្នុងពិធី

នៅ Army Games – 2020  ដែលរៀបចំឡើងដោយសហព័ន្ធរុស្ស៊ីនោះ ក្រុមរថក្រោះបានឈ្នះមេដាយមាសក្នុងពូល ២ នៃការប្រកួត “រថក្រោះធ្វើដំណើរទៅមុខ”។ ក្រុមបញ្ជូនសារដែលជាលើកដំបូងចូលរូម Army Games បានឈ្នះមេដាយសំរិទ្ធក្នុងការប្រកួត “ភាពស្ទាត់ជំនាញ” ។ ក្រុមទ័ពជាង និងក្រុមជួយសង្គ្រោះបានការពារមេដាយសំរិទ្ធដោយជោគជ័យ។ ក្រៅពីនេះ ក្រុមបាញ់ស៊ីបវៀតណាមជាលើកដំបូងបានឈានចូលពូល A ជាពូលសម្រាប់ក្រុមខ្លាំងបំផុតនៃការប្រកួត។

ថ្លែងមតិក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអះអាងថា៖ ការដែលកងទ័ពប្រជាជនវៀតណាម ចូលរួមការប្រកួតកីឡាយោធាពិតជាមានអត្ថន័យជាក់ស្តែង ដោយបង្ហាញនូវការទទួលខុសត្រូវរបស់កងទ័ពប្រជា​ជន​វៀត​ណាម ចំពោះសកម្មភាពយោធាអន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រគល់ប័ណ្ណសរសើរជូន​តំណាងក្រុម​នានា​ដែល​មាន​ស្នារដៃ​ល្អ​នៅ​ពេល​ចូល​រូម​ការ​ប្រកួត​កីឡាយោធា​អន្តរជាតិ​ឆ្នាំ​២០២០

ហើយ​នេះក៏ជាឱកាសសម្រាប់កងទ័ពវៀតណាមសិក្សា​រៀនសូត្រ និងមានបទពិសោធន៍បន្ថែមក្នុងការហ្វឹកហ្វឺន ការ​ត្រៀមប្រយុទ្ធ ជាពិសេសការប្រើប្រាស់អាវុធ និងឧបករណ៍ទំនើប ដោយហេតុនេះ រួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន ការ​ត្រៀមប្រយុទ្ធរបស់កងទ័ព ក៏ដូច​ជា​ការលើកកំពស់កិត្យានុភាពរបស់វៀតណាម និយាយរួម និងកងទ័ពប្រជាជនវៀតណាម និយាយដោយឡែក នៅលើឆាកអន្តរជាតិផងដែរ៕

បកប្រែដោយ Duy Hoan