ក្នុងកិច្ចប្រជុំវេទិកាលើកនេះ ប្រតិភូអញ្ជើញចូលរួមទាំងអស់បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការអន្តរជាតិជាគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម ក្នុងនោះរួមទាំងរោគរាតត្បាត Covid-19 ផងដែរ។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំវេទិកាតំបន់អាស៊ានស្តីពីគោលនយោបាយ និងសន្តិសុខ លើកទី ១៧ (ASPC-17)

 

តួនាទីសំខាន់ៗនៃកិច្ចសហប្រតិបត្តិការការពារជាតិ

នៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់យន្តការពហុភាគីដូចជា ASPC និយាយដោយឡែក និងវេទិកាតំបន់អាស៊ាន (ARF) និយាយរួមក្នុងការជំរុញការកសាងជំនឿទុកចិត្តក្នុងចំណោមប្រទេសនានា ព្រមទាំងលើកកំពស់មជ្ឈភាពរបស់អាស៊ានក្នុងតំបន់។ ប្រតិភូទាំងអស់បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានខិតខំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASPC តាមប្រព័ន្ធវីដេអូក្នុងបរិបទពិភពលោកកំពុងតស៊ូ ជំនះវិបត្តិពិភពលោកដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ដែលបង្កឡើងដោយ "សត្រូវដែលមើលមិនឃើញ" ពោលគឺ Covid-19 ។

យោងតាមលោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអោយដឹងថា ការរីករាលដាលនៃជំងឺ Covid-19 បានបង្ហាញពីផលប៉ះពាល់ដ៏ធំធេងនៃការប្រកួតប្រជែងសន្តិសុខមិនមែនប្រពៃណីលើមនុស្សជាតិ។ ប្រសិនបើកាលពីមុន ជំងឺនេះគ្រាន់តែត្រូវបានគេចាត់ទុកជាបញ្ហាវេជ្ជសាស្ត្រប៉ុណ្ណោះ ប៉ុន្តែអ្វីៗដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបានបង្ហាញថានេះក៏ជាបញ្ហាដែលពាក់ព័ន្ធទៅនឹងការការពារជាតិ និងសន្តិសុខរបស់ប្រទេសនីមួយៗផងដែរ។ ផ្តើមចេញពីនោះបានតម្រូវការឲ្យមានកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសម្តែងនូវសុទិដ្ឋិនិយមថា ជាមួយនឹងការខិតខំរបស់ប្រទេសទាំងអស់នោះ ការរីករាលដាលនៃ Covid-19 នឹងត្រូវបានលុបបំបាត់ចោលឆាប់ៗ ហើយជីវិតរបស់ប្រជាជននឹងវិលមករកភាពធម្មតាវិញ។ “យើងសហប្រតិបត្តិការក្នុងវិស័យការពារជាតិដើម្បីទប់ស្កាត់សង្គ្រាម បង្កើតសន្តិភាព បង្កើតគ្រឹះនិងជំនឿទុកចិត្តជាយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នៅក្នុងបរិបទនៃការរីករាលដាលនេះ កិច្ចសហប្រតិបត្តិការការពារជាតិបានដើរតួនាទីយ៉ាងសំខាន់” នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh។

បំណងប្រាថ្នារួមអំពីតំបន់មួយប្រកបដោយសន្តិភាពនិងស្ថេរភាព

នៅក្នុងកិច្ចប្រជុំ ASPC-17 ដោយសង្កត់ធ្ងន់ថា ទោះបីវីរុស SARS-CoV-2 តូចតាចក្តី តែវាមិនចេះរើសអ្នកមាន អ្នកក្រទេ អង្គប្រជុំបានបញ្ជាក់ថា ការរីករាលដាលជំងឺ Covid-19 គឺជាបញ្ហាប្រឈមមួយដែលគ្មាន ប្រទេសណាមួយអាចដោះស្រាយបានដោយឯកឯងឡើយ។ ជាមួយគ្នានេះ ប្រតិភូទាំងអស់ក៏បានលើកឡើងផងដែរថា មិនមែនដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ទេ ដែលអាចមើលរំលងបញ្ហាប្រឈមសន្តិសុខផ្សេងៗទៀតដូចជា៖ ភេរវកម្ម សន្តិសុខដែនសមុទ្រ សន្តិសុខអ៊ីនធឺណេត បញ្ហានុយក្លេអ៊ែរ …”។ បញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីកំពុងមានលក្ខណៈកាន់តែស្មុគស្មាញ ធ្ងន់ធ្ងរ និងមិនអាចប៉ាន់ស្មានបានទេ។ សន្តិសុខប្រកបដោយចីរភាពគឺទទួលបានលុះត្រាតែយើងពង្រឹងសន្តិសុខលើគ្រប់ទិដ្ឋភាព តាំងពីវិស័យនយោបាយ សេដ្ឋកិច្ចសង្គម ដល់វិស័យការពារជាតិ និងនៅគ្រប់កម្រិតតាំងពី កម្រិតប្រទេសជាតិ តំបន់ និងអន្ដរជាតិ។ ប្រទេសនានាត្រូវការវិធីសាស្រ្តខិតជិតលក្ខណៈអន្តរជាតិចំពោះរាល់បញ្ហាប្រឈមសន្តិសុខរួមនៅក្នុងសន្និសីទនេះប្រតិភូជាច្រើនបានសម្តែងការព្រួយបារម្ភថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នៅតែលេចឡើងសកម្មភាពជាឯកតោភាគីដែលជះឥទ្ធិពលលើបរិយាកាសសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងកោតសរសើរសេចក្តីប្រកាសរបស់ ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កន្លងមក។ នៅក្នុងសេចក្តីប្រកាសនេះ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សា និងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយធានាថាសមុទ្រខាងកើតគឺជា សមុទ្រមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) បានឆាប់ៗ សមស្របជាមួយច្បាប់អន្តរជាតិ ដែលរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

និយាយបែបនេះដើម្បីឃើញថា ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការទូលំទូលាយ ការកសាងទំនុកចិត្ត ការបង្ហាញនូវសុឆន្ទៈក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិដើម្បីជាប្រយោជន៍នៃប្រទេសជាតិខ្លួនឯងក៏ដូចជាពិភពលោក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់បែបនេះ។ ក្រៅពីការចែករំលែកទស្សនៈស្តីពីស្ថានភាពពិភពលោក តំបន់ និងគោលនយោបាយការពារជាតិនោះ ASPC-17 ក៏បានពិភាក្សាលើការពង្រឹងការតភ្ជាប់រវាង ARF និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក៏ដូចជាជំរុញការលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌ ARF ។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមានប្រសាសន៍ថា ASPC-17 គឺជាការបង្ហាញជាក់លាក់នៃឆ្នាំជាប្រធានអាស៊ាន ២០២០ ក្រោមមូលបទ“ភាពស្អិតរមួត និងការឆ្លើយតប” នៅពេលដែលស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 បង្កការលំបាកជាបណ្តោះអាសន្នសម្រាប់ការរៀបចំការប្រជុំដោយផ្ទាល់ ក៏ដូចជាការចូលរួមក្នុងរាល់សកម្មភាពអាស៊ានជារៀងរាល់ឆ្នាំ។ ក្នុងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណដល់ប្រតិភូដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចនេះ។ “យើងជឿជាក់ថា ខ្លឹមសារដែលយើងពិភាក្សានៅក្នុងកិច្ចប្រជុំនេះនឹងបន្តរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុង ARF ជាទូទៅ និងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ ARF និយាយដោយឡែក” លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  បានបញ្ជាក់៕

បកប្រែដោយ Minh Trung