leftcenterrightdel
សិក្ខាកាមទាំងអស់ថតរូបអនុស្សាវរីយ៍ជាមួយអ្នកជំនាញបរទេស

 

វៀតណាមជាសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីមនុស្សធម៌អន្តរជាតិចំនួន២០។ ការដែល​វៀត​ណាម​ចូលរួមក្នុងឯកសារសំខាន់ៗនៃច្បាប់មនុស្សធម៌អន្តរជាតិបានបង្ហាញពីឆន្ទៈ សេចក្តីប្រាថ្នា និងស្មារតីស្រលាញ់សន្តិភាពរបស់ប្រជាជនវៀតណាម ដោយប្តេជ្ញាដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងការពារសិទ្ធិមនុស្ស។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពប្រជាជនវៀតណាមតែងតែសហការជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដើម្បីរៀបចំវគ្គហ្វឹកហ្វឺនសម្រាប់កម្មាភិបាលផ្នែកចលនាមហាជន និងចាត់បញ្ជូននាយទាហានជាច្រើននាក់ទៅចូលរួមវគ្គហ្វឹកហ្វឺនអំពីច្បាប់មនុស្សធ៌ម  ព្រមទាំងផ្សព្វផ្សាយយ៉ាងសកម្មអំពីអត្ថន័យ គុណតម្លៃ និងគោលដៅដ៏ថ្លៃថ្នូនៃច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងវគ្គហ្វឹកហ្វឺននេះ សិក្ខាកាមត្រូវបានផ្លាស់ប្តូរពិភាក្សជាមួយអ្នកជំនាញបរទេសអំពី​គោលការណ៍បទដ្ឋាននៃច្បាប់អន្តរជាតិ បទបញ្ញត្តិស្តីពីវិធីការពារប្រជាជនក្នុងសង្គ្រាម  គោលការណ៍ដោះស្រាយបញ្ហាមនុស្សធម៌ដោយស្របតាមប្រពៃណី ទស្សនៈ គោលនយោបាយរបស់បក្ស រដ្ឋ និងច្បាប់វៀតណាម៕

បកប្រែដោយ Duy Hoan