leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc ប្រគល់វត្ថុអនុស្សាវរីយ៍​ជូន​លោកឧត្តមសេនីយ៍ទោ ឆេង ឃុន

លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានវាយតម្លៃថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា បានបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព ក្លាយជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយលេចធ្លោក្នុងវិស័យនានា​ដូចជា៖ ការរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសន្ទនាគោលនយោបាយការពារជាតិ កិច្ចពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការគ្រប់គ្រង ការពារព្រំដែនគោក និងសមុទ្រ ការផ្លាស់ប្តូរនិងចងសម្ព័ន្ធមេត្រីភាព ការផ្សព្វផ្សាយអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូប​ជុំគ្នា

លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc អំពីលទ្ធផលនៃកិច្ចប្រជុំការងារជាមួយនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងសម្តែងការជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។

ទទួលស្គាល់លទ្ធផលនៃជំនួបនេះ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានស្នើថា នាពេលខាងមុខ ស្ថាប័នទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ជំនាញវិជ្ជាជីវៈ រៀបចំការបណ្តុះបណ្តាលជំនាញ គាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកំពស់សមត្ថភាព និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពជូនថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យយោធា។ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc អះអាងថា អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា៕

បកប្រែដោយ Thanh Cong