leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅកោះ Gac Ma

នៅចំពោះមុខវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងសមាជិកនៃក្រុមបេសកកម្មបានដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដោយសម្តែងការដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់កម្មាភិបាលនិងយុទ្ធជនបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីការពារអធិបតេយ្យភាព កោះ សមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ។ ជាពិសេស ក្នុងការប្រយុទ្ធនាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៨ នៅកោះ Gac Ma ដែលធ្វើឲ្យកម្មាភិបាលនិងយុទ្ធជនចំនួន ៦៤ នាក់ នៃកងទ័ពជើងទឹកប្រជាជន​វៀតណាមពលីជីវិតលើដែនសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ។

leftcenterrightdel
ក្រុមបេសកកម្មបានធ្វើការស្មឹងស្មាត១នាទី គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅកោះ Gac Ma
leftcenterrightdel
បរិវេណ​ខាងក្នុងតំបន់រំលឹកអនុស្សាវរីយ៍វីរយុទ្ធជន Gac Ma

បច្ចុប្បន្ន តំបន់រំលឹកអនុស្សាវរីយ៍វីរយុទ្ធជនពលី Gac Ma បានក្លាយជា “ទីតាំង” សម្រាប់អប់រំប្រពៃណីបដិវត្តន៍ ភាពអង់អាចក្លាហាន និងឆន្ទៈរបស់កងទ័ពលោកអ៊ំ ហូ និយាយរួម និងយុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាមនិយាយដោយឡែកអំពីស្មារតីអង់អាច ត្រៀមខ្លួនប្រយុទ្ធ និងពលីជីវិត ដើម្បីការពាររឹងមាំនូវដែនសមុទ្រ និងកោះដ៏ពិសិដ្ឋនៃមាតុភូមិ៕

បកប្រែដោយ Pham Diep