ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែសីហា បណ្ឌិត្យសភាកងទ័ពជើងគោកបានបញ្ជាឱ្យសាលានាយទាហានកងទ័ពជើងគោកលេខ ២ រៀបចំសមយុទ្ធទាំងនៅលើផែនទីនិងនៅភូមិសាស្ត្រជាក់ស្តែង ដោយមានការបាញ់គ្រាប់ពិត។ នៅឯសមយុទ្ធ ជួរកម្មាភិបាលនៃសាលា តាមតួនាទីនានារបស់ខ្លួនបានដោះស្រាយយ៉ាងត្រឹមត្រូវ មានភាពបត់បែន និងមានប្រសិទ្ធភាពសម្រាប់បណ្ដាស្ថានភាពដែលដាក់ចេញដោយគណៈកម្មាធិការដឹកនាំ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ដឹកនាំ និងត្រួតពិនិត្យការសមយុទ្ធ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ននានានៃក្រសួងការពារប្រទេស បណ្ឌិតសភាកងទ័ពជើងគោក សាលានាយទាហានកងទ័ពជើងគោលេខ ២ និងកងកម្លាំងធានារបស់អង្គភាពនានានៃយោធភូមិភាគទី៧ បញ្ជាការដ្ឋានប្រតិបត្តិការតាមប្រព័ន្ធអុីនធឺណែត បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកនិងអង្គភាពពាក់ព័ន្ធ បានអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងផ្តោតលើការដឹកនាំ ជំនះការលំបាកនិងធ្វើបានល្អក្នុងការរៀបចំ និងគ្រប់គ្រងការអនុវត្តសមយុទ្ធតាមផែនការ បំពេញភារកិច្ចដែលបានចាត់តាំងដោយជោគជ័យ និងធានាសុវត្ថិភាពជាដាច់ខាត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងមតិក្នុងកិច្ចប្រជុំដកបទពិសោធន៍

លោកប្រធានអគ្គសេនាធិការ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ តាមរយៈសមយុទ្ធនេះ បណ្ឌិតសភា និងសាលានាយទាហាននានាត្រូវស្រាវជ្រាវ និងដកបទពិសោធន៍លើខ្លឹមសារ និងវិធីសាស្ត្រដឹកនាំ និងប្រតិបត្តិការសមយុទ្ធ ហើយបន្តសិក្សាស្រាវជ្រាវអំពីសង្គ្រាម និងជម្លោះនាពេលថ្មីៗនេះ។ អាស្រ័យលើមូលដ្ឋាននោះ ស្វែងរកយុទ្ធវិធី និងវិធីប្រយុទ្ធ ដើម្បីអនុវត្តក្នុងដំណើរការអប់រំ​ និងបណ្តុះបណ្តាល។

leftcenterrightdel
ថ្នាក់ដឹកនាំសាលានាយទាហានកងទ័ពជើងគោកលេខ ២ បញ្ជាការធ្វើសមយុទ្ធ

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ក៏បានស្នើឲ្យស្ថាប័ននិងអង្គភាពនានាបន្តក្តាប់ និងអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងផែនការរបស់ក្រសួងការពារជាតិស្តីពីការកសាងកងទ័ពក្នុងសម័យកាលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តតាមទិសស្លោកថា "គុណភាពនៃការបណ្តុះបណ្តាលរបស់សាលាគឺជាការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព"; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបូកសរុបបឋមរយៈពេល៣ឆ្នាំនៃការអនុវត្តទិសស្លោកខាង​លើ...

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ក៏បានស្នើដល់ស្ថាប័ន និងអង្គភាពដែលចូលរួមក្នុងសមយុទ្ធនេះ បំពេញរបាយការណ៍ឱ្យបានឆាប់រហ័ស និងរៀបចំឲ្យកងទ័ពធ្វើដំណើរទៅអង្គភាពវិញ ធានាសុវត្ថិភាពជាដាច់ខាត៕

បកប្រែដោយ Duy Hoan