leftcenterrightdel
កូនចៅ ពូជនាគចំនួន ១០០ នាក់កាន់ទង់ឈានចូលពិធីបុណ្យគោរពស្តេច Hung

ក្នុងបរិយាកាសដ៏ឱឡារិក តាងនាមប្រជាជនវៀតណាម លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានអានសារមួយបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់ស្តេច Hung និងបុព្វបុរសដែលបានមានគុណបង្កើតរដ្ឋ Van Lang បង្កើតបានគ្រឹះយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិ និងប្រជាជនឲ្យទទួលបានភាពសុខសាន្តត្រានជារៀងរហូត។ ឆ្លងកាត់ដំណើរការប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេសជាតិ កូនចៅពូជនាគ Lac Hong គ្រប់ជំនាន់បានឆ្លងកាត់រាល់ការលំបាក និងជំនះបញ្ហាប្រឈមជាច្រើនរាប់មិនអស់បង្កើតទំនៀមទំលាប់ប្រពៃណីសាមគ្គីជាតិ ស្នេហាជាតិ ស្មារតីខ្លួនទីពឹងខ្លួន និងមានមោទនភាពយ៉ាងខ្លាំងចំពោះជាតិ។

leftcenterrightdel
លោក Pham Minh Chinh និងគណៈប្រតិភូ ថ្វាយនិងអុជធូបគោរពស្តេច Hung

នៅចំពោះមុខវិញ្ញាណក្ខន្ធបុព្វបុរសជាទីគោរពដ៏ខ្ពង់ខ្ពស់ កូនចចៅពូជនាគ Lac Hong ប្តេជ្ញាចងចាំជារៀងរហូតនូវដំបូន្មានរបស់លោកប្រធានហូជីមិញថា៖ “ស្តេច Hung បានមានគុណបង្កើតប្រទេស យើងទាំងអស់គ្នាត្រូវតែការពារប្រទេសឱ្យគង់វង្សយ៉ាងដាច់ខាត”។ គណៈកម្មាធិការបក្ស អាជ្ញាធរដែនដីនិងប្រជាជនគ្រប់ជនខេត្ត Phu Tho មានកិត្តិយសតំណាងឲ្យបងប្អូនជនរួមជាតិទូទាំងប្រទេស និងជនរួមជាតិនៅក្រៅប្រទេសក្នុងការថែរក្សាទីសក្ការៈបូជាដូនតា ប្តេជ្ញារួបរួមចិត្តតែមួយ តាំងចិត្តកសាងមាតុភូមិឲ្យកាន់តែរីកចម្រើន និងរឹងមាំ។

បន្ទាប់ពីពិធីអុជធូប និងថ្វាយផ្កានៅប្រាសាទគោរពស្តេច Hung ជាទីគោរព លោក Pham Minh Chinh និងគណៈប្រតិភូ បានមកថ្វាយផ្កា និងអុជធូបនៅវិហារ Hung Vuong ថ្វាយផ្កានៅផ្ទាំងគំនូរ "អ៊ុំហូ និយាយសំណេះសំណាលជាមួយកងទ័ពនៃអង្គទ័ព “Quan Tien Phong” ពោលគឺជាអង្គភាពត្រួសត្រាយឈានមុខក្នុងសម័យតស៊ូប្រឆាំងអាណានិគមនិយមបារាំង៕

បកប្រែដោយ Minh Trung