រីឯភាគីអាមេរិក មានលោក Marc Knapper ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងអនុព័ន្ធការពារជាតិ Thomas Bouchillon និងថ្នាក់ដឹកនាំការិយាល័យ MIA អាមេរិកនៅទីក្រុងហាណូយ (DET2) និងតំណាងគ្រួសារទាហានអាមេរិក។

សកម្មភាពសម្របសម្រួលមនុស្សធម៌ក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម ត្រូវបានធ្វើឡើងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះរវាងរដ្ឋាភិបាលវៀតណាម និងសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះបានជួយកំណត់អត្តសញ្ញាណករណីទាហានអាមេរិកជាង ៧២០ នាក់ដែលបាត់ខ្លួនក្នុងអំឡុងពេលសង្រ្គាមហើយ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូចូលរួមពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាមលើកទី ១៦៤ 

ក្នុងពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃពិធីសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរទើបតែលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការគាំទ្រវៀតណាម ជំនះផលវិបាកនៃសង្គ្រាម រួមទាំងការសម្រេចបង្កើនថវិកាសម្រាប់គម្រោងការបន្សាបជាតិពុល Dioxin នៅអាកាសយានដ្ឋាន Bien Hoa ដល់ទៅ ៣០០ លានដុល្លារអាមេរិក។ គាំទ្រជនពិការនៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ដោយសារធាតុឌីអុកស៊ីត; ការបោសសំអាតមីន; សហការស្វែងរកទាហានវៀតណាមដែលបានស្លាប់ បាត់បង់ព័ត៌មាន ឬបាត់ខ្លួនក្នុងសង្គ្រាម។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានស្នើភាគីអាមេរិក បង្កើនការគាំទ្របន្ថែមទៀតចំពោះគម្រោងនានា ដើម្បីជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម ជាពិសេសត្រូវការថវិកា ២០០ លានដុល្លារបន្ថែមទៀត ដើម្បីព្យាបាល dioxin ទាំងស្រុងនៅអាកាសយានដ្ឋាន Bien Hoa គាំទ្រជំនួយព្យាបាល dioxin នៅអាកាសយានដ្ឋាន Phu Cat។  ពង្រឹងការផ្តល់ព័ត៌មានស្វែងរកទាហានវៀតណាមដែលបានស្លាប់ក្នុងសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា ដើម្បីលើកកំពស់សមត្ថភាពកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនវៀតណាម... លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យភាគីទាំងពីរសហការគ្នាកសាង និងក្នុងពេលឆាប់ៗនេះចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយលើការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម។

លោកឯកអគ្គរដ្ឋទូត Marc Knapper សម្តែងនូវកិត្តិយសដែលបានចូលរួមពិធីជាមួយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងតាងនាមក្រុមគ្រួសារនៃទាហានអាមេរិកបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងកិច្ចសហប្រតិបត្តិការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសកម្មភាព (MIA) ក្នុងអំឡុងសង្រ្គាមរយៈពេល ៥០ ឆ្នាំកន្លងមកនេះដែលបានរួមចំណែកក្នុងការកសាងទំនុកចិត្ត និងជំរុញទំនាក់ទំនងវៀតណាម-អាមេរិក ឱ្យឈានដល់កម្រិតដូចបច្ចុប្បន្ននេះ៕

បកប្រែដោយ Minh Trung