leftcenterrightdel
តំណាងភាគីទាំងពីរបានជូនផ្កាគ្នាទៅវិញទៅមកនៅស្ពានព្រំដែនមិត្តភាពវៀតណាម-ចិន

ភាគីទាំងពីរបានបង្កើតគណៈបញ្ជាការដ្ឋានចម្រុះ ដោយភាគីនីមួយៗបង្កើតក្រុមយាមល្បាតចំនួន ៣ ក្រុម និងបានចាត់នាយទាហានផ្នែកបញ្ជូនសារចំនួន ៤ នាក់ (ភាគីនីមួយៗបញ្ជូនក្រុមនាយទាហានចំនួន២នាក់) ដើម្បីដាក់ពង្រាយការយាមល្បាត ពីបង្គោលព្រំដែនលេខ ២៩ ដល់បង្គោលព្រំដែនលេខ ៧១។ ភាគីទាំងពីរធ្វើសកម្មភាពយាមល្បាតដោយថ្មើរជើង រួមជា​មួយនឹងរថយន្ត  ការយាមល្បាតបែងចែកជា ២ ដំណាក់កាលដែលមានរយៈពេលល្បាតសរុប ៧ ម៉ោង។ ក្នុងដំណើរការយាមល្បាត ភាគីទាំងពីរបានផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋចំនួន ៣០០ នាក់ នៅតាមព្រំដែន; ចែកខិតប័ណ្ណចំនួន ៣០០ សន្លឹក ដែលមានខ្លឹមសារផ្សព្វផ្សាយច្បាប់...។

នៅចុងបញ្ចប់នៃការល្បាត ភាគីទាំងពីរបានបូកសរុប និងជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពព្រំដែននាពេលថ្មីៗនេះ; ទន្ទឹមនឹងនោះ ភាគីទាំងពីរឯកភាពលើខ្លឹមសារនៃការសម្របសម្រួលការងារនាពេលខាងមុខដូចជា៖ តាមរយៈ បណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីស្ថានភាព សហការដោះស្រាយឱ្យបានល្អនូវរាល់បញ្ហាដែលកើតឡើងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងគ្រប់គ្រងព្រំដែន៕

បកប្រែដោយ Pham Diep