នាព្រឹកថ្ងៃទី ២២ មិនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិ​លេខ​៤ ស្រុក My Duc ទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចុះត្រួតពិនិត្យការហ្វឹកហ្វឺនព្យុហយាត្រា និងក្បួនដង្ហែរ សម្រាប់ការរំលឹក​ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ត្រួតពិនិត្យការហ្វឹកហ្វឺនរបស់បណ្តាផែនចូលរួមព្យុហយាត្រា ក្បួនដង្ហែ

ថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់លើអត្ថន័យ និងតម្លៃដ៏ជ្រាលជ្រៅនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់ Dien Bien Phu ចំពោះភារកិច្ចហ្វឹកហ្វឺន៖ យើងត្រូវកំណត់ឲ្យបានច្បាស់នូវអត្ថន័យនៃការរំលឹក​ខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ យុទ្ធជនម្នាក់ៗដែលចូលរួមផែន​ព្យុហយាត្រាយោធា ក្បួនដង្ហែរ គឺជាកិត្តិយស និងទំនួលខុសត្រូវចំពោះបព្វបុរសដែលបានបង្កើតជ័យជំនះនេះ និងសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះហើយត្រូវលើកកម្ពស់ការទទួលខុសត្រូវល្អក្នុងការហ្វឹកហ្វឺន និងការគោរពតាមបទប្បញ្ញត្តិ។ កាយវិការត្រូវតែបង្ហាញពីលក្ខណៈឯកភាពគ្នា ភាពឧឡារិក និងភាពខ្លាំងក្លារបស់កងទ័ព។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
កងកម្លាំងដែលចូលរួមក្នុងហ្វឹកហ្វឺនព្យុហយាត្រា

តាមកម្មវិធី ពិធីព្យុហយាត្រា ក្បួនដង្ហែ នឹងប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ឧសភា ក្រោយពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu នៅពហុកីឡដ្ឋានខេត្ត Dien Bien។ ក្នុងនេះ ព្យុហយាត្រារបស់កងទ័ព និងកងជីវពល មានការចូលរួមពីកងកម្លាំងដូចខាងក្រោម៖ ផែនកងកិត្តិយសត្រែទ័ព ផែនយុទ្ធជន Dien Bien ផែននាយទាហាន៖ កងទ័ពជើងទឹក ការពារអាកាស - ទ័ពអាកាស ការពារព្រំដែន កងឆ្មាំសមុទ្រ នាយទាហានស្រីផ្នែកពេទ្យយោធា កងកម្លាំងប្រតិបត្តិការតាមអ៊ីនធឺណិត កងកម្លាំងរក្សាសន្តិភាពវៀតណាម (ស្រី); ផែនយុទ្ធជន៖ កងទ័ពជើងគោក ទ័ពពិសេស កងកម្លាំងពិសេស ក្រុមជីវពលស្ត្រីនៃបណ្តាជនជាតិភាគពាយព្យ ទ័ពព្រៃស្ត្រីខាងត្បូងវៀតណាម និងផែនទង់ក្រហម។

បកប្រែដោយ Duy Hoan