ឆ្នាំសិក្សាកន្លងមក សាលានាយទាហានទ័ពជើងគោកលេខ១ បានអនុវត្តដំណោះស្រាយជាច្រើន និងសម្រេចបានល្អនូវភារកិច្ចទាំងឡាយ។ ក្នុង​ឆ្នាំសិក្សា ២០២៣-២០២៤ នេះ សាលានាយទាហានទ័ពជើងគោកលេខ ១ ផ្តោតលើការផ្លាស់ប្ដូរខ្លឹមសារ ការរៀបចំប្រកបដោយ​វិធីសាស្រ្តក្នុង​ការ​​ការធ្វើលំហាត់ ការប្រឡង និងការពិនិត្យ្រ ព្រមទាំង​បង្កើតកម្មវិធីសិក្សា ខ្លឹមសារបណ្ដុះបណ្ដាល តម្រូវការបណ្តុះបណ្តាល និងការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព...។

leftcenterrightdel
កម្មាភិបាល និង​សិក្ខាកាមសាលានាយទាហានទ័ពជើងគោកលេខ១ នៅពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

* ថ្ងៃទី១៨ ខែកញ្ញា សាលានាយទាហានកាំភ្លើងធំបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ក្នុងឆ្នាំសិក្សាកន្លងមក សាលាបានផ្លាស់ប្ដូរយ៉ាងសកម្មនូវខ្លឹមសារ កម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន-រៀនសូត្រ ដោយផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន​ជាក់ស្តែង និងការហ្វឹកហាត់យុទ្ធសាស្ត្រ។ ឆ្នាំសិក្សា ២០២៣-២០២៤ សាលានាយទាហានកាំភ្លើងធំបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន លើកកម្ពស់គុណភាពគ្រូបង្រៀន គុណភាពនៃការបង្រៀន និងរៀនភាសាបរទេស និងការបង្រៀន និងរៀនជាក់ស្តែង...

* ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សាលានាយទាហានបច្ចេកទេសយោធា (អគ្គនាយកដ្ឋានបច្ចេកទេស) បានកំណត់ទិសដៅ និងការងារសំខាន់ៗ៖ ផ្តោតលើការកសាងសាលាខ្លាំងក្លា  និងទំនើប។ ជំរុញការផ្លាស់ប្ដូរកម្មវិធីសិក្សា ខ្លឹមសារអប់រំ និងបណ្ដុះបណ្ដាល ដោយ​កាត់បន្ថយម៉ោងសិក្សាទ្រឹស្តី និងបង្កើនម៉ោងអនុវត្តជាក់ស្តែង។

សកម្មភាពអប់រំ និងបណ្ដុះបណ្ដាល ឲ្យសិក្ខាកាមមានឆន្ទៈនយោបាយរឹងមាំ មាន​​សមត្ថភាព និងទំនួលខុសត្រូវខ្ពស់ និងមានស្មារតីស៊ូទ្រាំនឹងការលំបាក ត្រៀមខ្លួនទទួល និងបំពេញរាល់កិច្ចការដែលបានប្រគល់ឱ្យបានល្អ...

បកប្រែដោយ Thanh Cong