leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេស ចុះពិនិត្យការដ្ឋានសាងសង់ទីបញ្ជាការយោធភូមិភាគទី៥

បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ទីបញ្ជាការយោធភូមិភាគទី៥ និងស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំយោធភូមិភាគ ស្តីពីលទ្ធផលនៃការបំពេញភារកិច្ច លោកឧត្តមសេនីយ៍ឯក Vu Hai San បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥ ក្នុងការបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការយោធភូមិភាគទី៥ បន្តយកចិត្តទុកដាក់ដឹកនាំ និងណែនាំដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ឱ្យសម្រេចបាននូវភារកិច្ចនយោបាយសំខាន់ៗ ជាពិសេសមានភាពបុរេសកម្ម និងវាយតម្លៃឱ្យបានត្រឹមត្រូវ ព្យាករណ៍ស្ថានការណ៍ឲ្យបានទាន់ពេល ផ្តល់យោបល់ភ្លាមៗដល់គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដើម្បីដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងឯកសារស្តីពីភារកិច្ចយោធា-ការពារជាតិក្នុងឆ្នាំ ២០២៣; យកចិត្តទុកដាក់លើការកសាងគណៈកម្មាធិការបក្សយោធភូមិភាគស្អាតស្អំ និងរឹងមាំ ស្ថាប័ន និងអង្គភាពទាំងអស់រឹងមាំលើគ្រប់ជ្រុងជ្រោយ "ជាគំរូល្អ" បំពេញគ្រប់ភារកិច្ចបានល្អ... ក្រៅពីនេះ យោធភូមិភាគទី៥ ត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមានសមត្ថកិច្ច ដើម្បីអនុវត្តការងារកសាងបន្ទាយបានល្អ ធានាការសន្សំសំចៃ វិទ្យាសាស្ត្រ និងភាពងាយស្រួលក្នុងការងារ និងការរស់នៅរបស់កងទ័ព...

បកប្រែដោយ Duy Hoan