លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានអញ្ជើញទៅត្រួតពិនិត្យការត្រៀមរៀបចំ ជាពិសេសខ្លឹមសារទាក់ទិននឹងកម្មវិធីបើកពិព័រណ៌; ជាមួយគ្នានោះ លោកក៏បានត្រួតពិនិត្យការហោះហើរស្វាគមន៍របស់កងទ័ពការពារដែនអាកាស និងទ័ពជើងអាកាស និងការសម្តែងវាយស្គរ  ការសំដែងក្បាច់គុនផងដែរ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំ និងស្ថាប័នពាក់ព័ន្ធរបស់ក្រសួងការពារប្រទេសដែលបានអនុវត្តយ៉ាងសកម្មក្នុងការត្រៀមរៀបចំពិព័រណ៌។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា ពិធីបើកគឺជាចំណុចសំខាន់នៃពិព័រណ៌ ដូច្នេះហើយតម្រូវឱ្យកងកម្លាំងបន្តខិតខំប្រឹងប្រែង ផ្តល់អាទិភាពលើធនធានទាំងអស់ដើម្បីធានាឱ្យពិធីបើកទទួលបានជោគជ័យ ក៏ដូចជាសកម្មភាពនៃពិពណ៌បានប្រព្រឹត្តទៅយ៉ាងរលូន៕

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងក្រុមការងារចុះត្រួតពិនិត្យការត្រៀមរៀបចំពិព័រណ៍
leftcenterrightdel
យុទ្ធោបករណ៍ និងអាវុធមួយចំនួនរបស់កងទ័ពប្រជាជនវៀតណាមត្រូវបាននាំយកទៅកន្លែងតាំងបង្ហាញ
leftcenterrightdel
ទ័ពពិសេសសម្តែងក្បាច់គុន
leftcenterrightdel
ក្រុមរៀបជារាងអក្ស “VIETNAM DEFENCE 2022”
leftcenterrightdel
ឧទ្ធម្ភាគចក្រ Mi  នៃកងទ័ពការពារដែនអាកាស-ទ័ពជើងអាកាសហោះហើរស្វាគមន៍
leftcenterrightdel
យន្តហោះចម្បាំងទំនើប SU-30MK2 ហោះហើរតាមក្រុម

បកប្រែដោយ Pham Diep