ក្នុងឆ្នាំ ២០២២ មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពនៃអគ្គនាយកដ្ឋានភស្តុភារ ដើម្បីសិក្សាស្រាវជ្រាវលើប្រធានបទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនដែលបម្រើកិច្ចការភស្តុភាររបស់កងទ័ព ហើយសម្រេចបានលទ្ធផលលេចធ្លោមួយចំនួនក្នុងវិស័យវេជ្ជសាស្ត្រ ឱសថសាស្រ្ត ប្រេង និងដោះស្រាយបញ្ហាបរិស្ថាន។ល។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Dang Hong Tien អគ្គនាយកនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ថ្លែងបើកសន្និសីទ

នាពេលខាងមុខ អង្គភាពទាំងពីរបានឯកភាពបន្តជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងស្ថាប័ន និងអង្គភាពនៃអគ្គនាយកដ្ឋានភស្តុភារ និងមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយផ្តោតលើការសហការធ្វើតេស្ត និងការអនុវត្ត ហើយស្នើថា​ ខ្លឹមសារនៃកម្មវិធីសហប្រតិបត្តិការគប្បីបំពេញតម្រូវការរបស់អគ្គនាយកដ្ឋានភស្តុភារ និងស្របតាមមុខងារ ភារកិច្ច និងសមត្ថភាពរបស់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ល៕

បកប្រែដោយ Thanh Cong