អញ្ជើញចូលរួមសន្និសីទនេះក៏មានលោកឧត្តមសេនីយ៍ឯក Do Can អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន​វៀតណាម និងជាប្រធានគណៈកម្មាធិការស្រាវជ្រាវ និងចងក្រងឯកសារ រួមទាំងសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងតំណាងស្ថាប័ន និងអង្គភាពនៃក្រសួងការពារប្រទេសផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែងក្នុងសន្និសីទ

អំពីលទ្ធផលស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក Do Can បានលើកច្បាស់ថា៖ ក្នុងអំឡុងពេលដំណើរការស្រាវជ្រាវ ប្រធានគណៈកម្មាធិការចងក្រងឯកសារបានទទួលមតិយោបល់យ៉ាងច្រើនពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់សម័យកាល និងថ្នាក់ដឹកនាំអង្គភាពនៃក្រសួងការពារប្រទេស អ្នកវិទ្យាសាស្ត្រនៅក្នុងកងទ័ព។

យោងតាមការវាយតម្លៃរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ ឯកសារនេះបានបង្ហាញពីការអភិវឌ្ឍន៍ទាំងគុណភាព និងប្រសិទ្ធភាពនៃកិច្ចការបក្ស និងកិច្ចការនយោបាយក្នុងកងទ័ពប្រជាជនវៀតណាមដំណាក់កាល ២០០០ ២០២០។  ជោគជ័យលេចធ្លោបំផុតនៃឯកសារគឺបន្តបញ្ជាក់ពីតួនាទីនៃកិច្ចការបក្សនិងកិច្ចការនយោបាយពិតជារួមចំណែកកសាងកងទ័ពឱ្យមានភាពរឹងមាំខាងនយោបាយ រក្សានិងបង្កើនការដឹកនាំរបស់បក្សលើកងទ័ពក្នុងដំណាក់កាលបដិវត្តន៍បច្ចុប្បន្ន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងសមាជិកក្នុងក្រុមប្រឹក្សាវិទ្យាសាស្ត្រ

ថ្លែងមតិនៅសន្និសីទ លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា៖ ឯកសារ “ប្រវត្តិសាស្ត្រនៃកិច្ចការបក្ស និងកិច្ចការនយោបាយក្នុងកងទ័ពប្រជាជនវៀតណាម” (២០០០-២០២០) ត្រូវបានស្រាវជ្រាវ និងចងក្រងយ៉ាងម៉ត់ចត់ និងមានគុណភាពល្អ។ ខ្លឹមសារនៃឯកសារធានាមានលក្ខណៈបក្ស និងលក្ខណៈវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ។ លទ្ធផលស្រាវជ្រាវ និងជោគជ័យនៃឯកសារ រួមចំណែកបំពេញបន្ថែមនិងអភិវឌ្ឍទ្រឹស្តីនៃភាពជាអ្នកដឹកនាំ និងការអនុវត្ដកិច្ចការបក្សនិងកិច្ចការនយោបាយ  ការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ ទន្ទឹមនឹងនោះ ឯកសារ​រួមចំណែកអប់រំប្រពៃណីដល់កម្មាភិបាល និងយុទ្ធជន; ចែករំលែកបទពិសោធន៍ បំប៉ុនជំនាញនិងលើកកម្ពស់សមត្ថភាពនៃកិច្ចការបក្ស និងកិច្ចការនយោបាយ ជូនគណៈកម្មាធិការបក្ស មេបញ្ជាការ អង្គភាពនយោបាយ និងកម្មាភិបាលនយោបាយគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ពទាំងមូល ៕

បកប្រែដោយ Pham Diep