គិតត្រឹមឆ្នាំ ១០១៩ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធាបានរៀបចំវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំនួន ៨ វគ្គ  ដល់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីបើកថតរូបជាអនុស្សាវរីយ៍

ឆ្នាំនេះក្នុងលក្ខ័ណ្ឌដែលគ្រប់គ្រងជំងឺ Covid-19 បានល្អ និងយោងតាមសំណើរបស់ក្រសួងការពារប្រទេសឡាវ ក្រសួងការពារប្រទេសវៀតណាមបានបញ្ជាណែនាំឲ្យវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា រៀបចំការវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់កម្មាភិបាលចំនួន ២៥ នាក់ នៃកងទ័ពប្រជាជនឡាវ។ ទាំងនេះគឺជាកម្មាភិបាលគ្រប់គ្រង ឬ បំពេញការងារក្នុងផ្នែកប្រវត្តិសាស្ត្រយោធានៃទីភ្នាក់ងារ និងអង្គភាពជាច្រើននៃក្រសួងការពារប្រទេសឡាវ។

ពីបទពិសោធន៍នៃការរៀបចំវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាលពីមុន វិទ្យាស្ថានប្រវត្តិសាស្ត្រយោធាបានកែសម្រួលខ្លឹមសារសិក្សាក្នុងទិសដៅបង្កើនចំណេះដឹង និងបទពិសោធន៍ស្រាវជ្រាវប្រវត្តិសាស្ត្រយោធា វគ្គហ្វឹកហ្វឺនបំប៉នជំនាញនឹងរួមចំណែកលើកកម្ពស់សមត្ថភាព ជំនាញដល់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ សំដៅដោះស្រាយបញ្ហាមួយចំនួនដែលចោទឡើងក្នុងផ្នែកប្រវត្តិសាស្ត្រយោធានៃកងទ័ពប្រជាជនឡាវនាពេលខាងមុខ៕

បកប្រែដោយ Pham Diep