leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Thai Van Minh ប្រគល់ទង់ជាតិដល់ក្រុមប្រកួត

ក្នុងពិធីនេះ តំណាងគណៈកម្មាធិការរៀបចំបានប្រកាសលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសដែលលើកទឹកចិត្តដល់បណ្តាក្រុមទាំងអស់។ តាងនាមគ្រូបង្វឹក និងកីឡាករនៃក្រុម "អ្នកបាញ់ស៊ីបតាមយុទ្ធវិធី" និង "តំបន់គ្រោះថ្នាក់" ទៅចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២២ លោកវរសេនីយ៍ទោ Dao Trong Vinh ប្រធានក្រុម "បាញ់ស៊ីបតាមយុទ្ធវិធី" បានបញ្ជាក់ការប្ដេជ្ញាចិត្តនឹងសម្រេចបានលទ្ធផលល្អបំផុតក្នុងការប្រកួតឆ្នាំនេះ។

ឆ្នាំ ២០២២ គឺជាឆ្នាំទី ៥ ដែលវៀតណាមចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិ។ អាស្រ័យហេតុនេះ ភ្នាក់ងារ និងអង្គភាពទទួលបានបទពិសោធន៍ជាច្រើនក្នុងការត្រៀមរៀបចំ និងហ្វឹកហ្វឺនឲ្យក្រុមទៅចូលរួមកាប្រកួត។

រហូតមកដល់ពេលនេះ ក្រុមមួយចំនួននៃកងទ័ពប្រជាជនវៀតណាមក៏បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបណ្ដាប្រទេសម្ចាស់ផ្ទះដើម្បីត្រៀមចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២២៕

បកប្រែដោយ Pham Diep