ការតាំងពិព័រណ៍ SEDEC គឺជាពិព័រណ៍ដ៏ធំមួយនៅតំបន់អាស៊ីខាងលិចដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ក្រោមការគាំពារពីទីភ្នាក់ងារការពារជាតិនៃវិមានប្រធានាធិបតីទួរគី។ ការតាំងពិព័រណ៍ SEDEC-2022 មានការចូលរួមពីសហគ្រាសឧស្សាហកម្ម និងសន្តិសុខជាង ៣០០ មកពីប្រទេសចំនួន ៥១ រួមទាំងប្រទេសវៀតណាមផងដែរ។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទៅទស្សនាការតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិ SEDEC-2022

ការតាំងពិព័រណ៌លើកនេះ រួមមានសកម្មភាពជាច្រើនដូចជា ការតាំងបង្ហាញផលិតផល; សិក្ខាសាលាស្តីពីសន្តិសុខក្នុងស្រុក សន្តិសុខព្រំដែន សន្តិសុខព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត កិច្ចប្រជុំនៅខាងក្រៅពិព័រណ៍ ការផ្លាស់ប្តូរយោបល់រវាងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ទោ Phung Si Tan បានជួបពិភាក្សាការងារជាមួយលោក Ismail Demir ប្រធានទីភ្នាក់ងារការពារប្រទេសទួរគី និងលោកស្រី Hilal Unal ប្រធានគណៈកម្មការរៀបចំតាំងពិព័រណ៍ SEDEC-2022 ដើម្បីផ្លាស់ប្តូរបទពិសោធន៍រៀបចំការតាំងពិព័រណ៍អន្តរជាតិ ការបង្ហាញនិងអញ្ជើញស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសឧស្សាហកម្មការពារជាតិរបស់ទួរគី ក៏ដូចជាប្រទេសដទៃទៀតចូលរួមតាំងពិព័រណ៍ការពារជាតិអន្តរជាតិលើកដំបូងនៅ​វៀតណាមនាខែធ្នូខាងមុខ។ លើសពីនេះទៅទៀត គណៈប្រតិភូបានចូលរួមសិក្ខាសាលាក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌ និងទស្សនាស្តង់តាំងបង្ហាញរបស់សហគ្រាសឧស្សាហកម្មការពារជាតិទួរគីជាច្រើន រួមទាំងអញ្ជើញចូលរួមតាំងបង្ហាញនៅពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២៕

បកប្រែដោយ Pham Diep