ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី បណ្ឌិត Tran Ngoc Thanh បានសង្កត់ធ្ងន់ថា៖ ការប្រកួតនេះមានគោលបំណងវាយតំលៃគុណភាពនៃការបង្រៀន និងការរៀនភាសារុស្ស៊ីក្នុងសាលានាយទាហាននាសព្វថ្ងៃ។

leftcenterrightdel
លោកឧត្តម​សេនីយ៍ត្រី បណ្ឌិត Tran Ngoc Thanh ថ្លែងសុន្ទរកថាបើកការប្រកួត

នេះក៏ជាឱកាសមួយសម្រាប់លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមនៃសាលាយោ​ធា​ទាំង​ឡាយ​​បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្រៀន និងការរៀនភាសារុស្ស៊ីនិយាយដោយឡែក និង​​ការបង្រៀន និងការរៀនភាសាបរទេសនិយាយរួម។អាស្រ័យលើមូលដ្ឋាននោះ បន្តលើកកម្ពស់គុណភាពនៃការបង្រៀន ព្រមទាំងជំរុញចលនានៃការរៀន និងប្រើប្រាស់ភាសាបរទេសសម្រាប់សិក្ខាកាមសាលាយោធាទាំង​ឡាយ​។

leftcenterrightdel
គណៈកម្មការ​រៀប​ចំ​ប្រគល់​ទង់​អនុស្សាវរីយ៍​ជូន​ក្រុម​ចូល​រួម​ទាំង​ឡាយ​

ក្រោមប្រធានបទ “មោទនភាពវៀតណាម” ការប្រកួតនេះមានក្រុមចូលរួមចំនួន ៦ រួមមានៈ ក្រុមចំនួន ៣ មកពីវិទ្យាស្ថាន (បច្ចេកទេសយោធា ; ការពារដែនអាកាស-ទ័ពអាកាស;  កងទ័ពជើងទឹក); សាលានាយទាហាន​ចំនួន ៣ (កងទ័ពជើងគោគលេខ១;  រថក្រោះ រថពាសដែក;  ទ័ពអាកាស)។

បកប្រែដោយ Duy Hoan