នាថ្ងៃទី ២១ ខែវិច្ឆិកា កងពលធំលេខ ៥ (យោធភូមិភាគទី៧) បានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមនារីខេត្ត Tay Ninh និងក្រុមហ៊ុនមួយចំនួនបានប្រគល់អំណោយចំនួន ១០០ កញ្ចប់ ជូនដល់ប្រជាពលរដ្ឋជួបការលំបាកដោយសារជំងឺរាត​ត្បាតកូវីដ-១៩ នៅស្រុក Tan Bien ខេត្ត Tay Ninh។

leftcenterrightdel
ប្រជាជនជួបការលំបាកនៅស្រុក Tan Bien ខេត្ដ Tay Ninh

អញ្ជើញថ្លែងនៅក្នុងពិធី លោកវរសេនីយ៍ឯក Nguyen Van Thang អនុប្រធាន នយោបាយនៃកងពលធំលេខ ៥ បានចែករំលែកថា៖ អំណោយរបស់កងពលធំលេខ ៥ និងអង្គភាពអាជីវកម្ម បានបង្ហាញពីការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន អាជីវកម្មចំពោះប្រជាជន ព្រមទាំងបញ្ជាក់ពីការរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

* នាថ្ងៃទី ២១ ខែវិច្ឆិកា គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ទីក្រុង Thu Duc (ទីក្រុងហូជីមិញ) បានរៀបចំកិច្ចប្រជុំវាយតំលៃលទ្ធផលការងាររបស់មណ្ឌលសុខភាព ក្រុមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងក្រុមគ្រូពេទ្យចល័តនៅមូលដ្ឋាន។ 

ក្នុងរយៈពេលកន្លងមក ទីក្រុង Thu Duc បានបង្កើតក្រុមគ្រូពេទ្យចល័តចំនួន ២០២ ក្រុមក្នុងចំណោម ១៩៩ សង្កាត់ ដែលក្នុងនោះ ក្រុមនីមួយៗមានបុគ្គលិកពេទ្យយ៉ាងតិច ១ នាក់ និងបុគ្គលិកចំនួន ៥៩៨ នាក់ផ្សេងទៀត (រួមមានប៉ូលីស យោធិននិងយុវជន)។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុង Thu Duc ប្រគល់ផ្កាជូនអ្នកមានស្នាដៃល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្រុមសុខាភិបាលនិងមណ្ឌលសុខភាព រួមជាមួយនឹងមន្ទីរពេទ្យនៅមូលដ្ឋានបានធ្វើការយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយអត្រាមនុស្សស្លាប់ជាអប្បបរមា ជាពិសេសក្នុងករណីព្យាបាលនៅផ្ទះ។ កម្លាំងសុខាភិបាលពិនិត្យបញ្ជីឈ្មោះនិងពិនិត្យមុខសញ្ញាមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់ អ្នកជំងឺរាំរៃនិងអ្នកមិនទាន់បានចាក់វ៉ាក់សាំងដើម្បីតាមដាននិងចលនាប្រជាពលរដ្ឋចាក់វ៉ាក់សាំង សូម្បីតែចាក់វ៉ាក់សាំងនៅផ្ទះ។

* នាថ្ងៃទី ២១ ខែវិច្ឆិកា គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទីក្រុង Phan Thiet (ខេត្ដ Binh Thuan) បានរៀបចំកិច្ចប្រជុំស្ដីពីការបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

បកប្រែដោយ Pham Diep