កងកម្លាំងប្រដាប់អាវុធខេត្ដ Quang Binh ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ផង និងជួយប្រជាជនជំនះការលំបាកដោយសារទឹកជំនន់ផង
កប.អនឡាញ - នៅថ្ងៃទី ២០ ខែតុលា ទឹកជំនន់នៅស្រុក Le Thuy និងស្រុក Quang Ninh (ខេត្ត Quang Binh) បានស្រកចុះ។ កងកម្លាំងប្រដាប់អាវុធខេត្ត Quang Binh បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងនិងជួយប្រជាជនជំនះផលវិបាកដោយសារទឹកជំនន់ផង។
បន្ទាប់ពីទឹកជំនន់ស្រកចុះ កម្មាភិបាលនិងបុគ្គលិកនៃបញ្ជាការដ្ឋានយោធាស្រុក Le Thuy និងកងសេនាជនបានធ្វើសំអាតអនាម័យយ៉ាងឆាប់រហ័សនិងជួយប្រជាជនជួសជុលផ្ទះ និងសម្អាតអនាម័យនៅតាមមូលដ្ឋាន។ ការដែលកងទ័ពផ្ដល់អាទិភាពបំផុតគឺការជំនះផលវិបាកឲ្យគ្រូបង្រៀន និងសិស្សអាចត្រឡប់មកសាលារៀនវិញនាពេលឆាប់ៗ។
    |
 |
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Le Thuy ជួយសាលាមត្តេយ្យទីរួមស្រុក Kien Giang ជម្នះផលវិបាកនៃជំនន់ទឹកភ្លៀង |
មានទីតាំងស្ថិតនៅកណ្តាលស្រុក Le Thuy ប៉ុន្ដែសាលាមត្តេយ្យទីរួមស្រុក Kien Giang រងការជន់លិចជារៀងរាល់ឆ្នាំ។ កាលពីប៉ុន្មានថ្ងៃមុននេះ សាលាបានលិចលង់ក្នុងជំនន់ទឹកភ្លៀងជាង ១,២ ម៉ែត្រ។ អ្នកគ្រូ Vo Thi Doai នាយិកាសាលា មត្តេយ្យទីរួមស្រុក Kien Giang បានចែករំលែកថា“ ទឹកបានស្រកចុះតែសំភារៈនៅលិចក្នុងភក់។ សំណាងល្អដែលមានកម្មាភិបាលនិងយុទ្ធជនជួយធ្វើសម្អាតអនាម័យក្នុងសាលា។ យើងខ្ញុំដឹងថា ក្នុងរយៈពេលកន្លងមក កម្មាភិបាលនិងយុទ្ធជនបានខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ ប៉ុន្តែមិនក្រែងរអែងពីការលំបាកទេ ពួកគាត់បានជួយសាលាជម្នះផលវិបាក។ អាស្រ័យហេតុនេះ សិស្សអាចត្រឡប់មកសាលារៀនវិញ” ។
ប៉ុន្មានថ្ងៃកន្លងមក កងកម្លាំងប្រដាប់អាវុធនៅខេត្ត Quang Binh ទើបចូលរួមការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ប៉ុន្តែនៅតែមិនក្រែងរអែងពីការលំបាកដើម្បីជួយប្រជាជននិងអាជ្ញាធរមូលដ្ឋានជម្នះផលវិបាកក្រោយទឹកជំនន់។ រូបភាពរបស់កម្មាភិបាលយុទ្ធជននិងកងសេនាជនមានវត្ដមាននៅតាមភូមិ តាមដងផ្លូវ សាលារៀន មណ្ឌលសុខភាពដើម្បីជួយប្រជាជនធ្វើសម្អាតអនាម័យ ជួសជុលផ្ទះនិងជម្រៀសទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាពដែលនាំមកនូវក្ដីរំភើបចិត្ដយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ៕
បកប្រែដោយ Pham Diep