ក្រោយរយៈពេលហ្វឹកហាត់ជាង ៤ ខែ រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះបានអនុវត្តបណ្ដាកាយវិការយ៉ាងស្ទាត់ជំនាញ។ ដើម្បីទទួលបានស្នាដៃល្អក្នុងការប្រកួតលើកនេះ សមាជិកនៃក្រុមជួយសង្គ្រោះតែងតែយល់ថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ និងរបស់ក្រុមគឺចាំបាច់ណាស់។

leftcenterrightdel
ក្រុមជួយសង្គ្រោះខិតខំប្រឹងប្រែងហ្វឹកហាត់

តាមរយៈការហ្វឹកហាត់របស់ក្រុមនីមួយៗនិងបុគ្គលម្នាក់ៗ យើងខ្ញុំយល់ច្បាស់ថា ក្រុមជួយសង្គ្រោះគួរតែមានកាយវិការយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយពេលវេលាក្នុងការប្រកួត។ ហើយវាមិនមែនជារឿងចៃដន្យដែលគណៈកម្មការរៀបចំការហ្វឹកហាត់សម្រាប់ក្រុមជួយសង្គ្រោះចូលរួមការប្រកួតក្នុងវិញ្ញាសា "តំបន់គ្រោះថ្នាក់" ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាយោធាអន្ដរជាតិឆ្នាំ ២០២១ ត្រួតពិនិត្យជាទៀងទាត់និងដាស់តឿន និងលើកទឹកចិត្តដល់ក្រុមទាំងពីរហ្វឹកហាត់ជានិច្ច។

ជាប្រទេសម្ចាស់ផ្ទះនៃការប្រកួត  ហេតុដូច្នេះ ក្រុមជួយសង្គ្រោះចូលរួមការប្រកួត Army Games 2021 កំពុងរងសម្ពាធយ៉ាងខ្លាំង ទោះបីជាសមាជិកនៃក្រុមសុទ្ធតែមានសមត្ថភាព ក៏ប៉ុន្ដែគណៈកម្មការរៀបចំការហ្វឹកហាត់សម្រាប់ក្រុមនៅតែមានការព្រួយបារម្ភ។ លោកឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ និងជាប្រធានគណៈកម្មការរៀបចំការហ្វឹកហាត់សម្រាប់ក្រុមជួយសង្គ្រោះបានរៀបចំកិច្ចប្រជុំដើម្បីស្តាប់ និងស្រូបយកនូវមតិយោបល់ពីសមាជិកក្នុងការហ្វឹកហាត់។

leftcenterrightdel
ការប្រកួតដែលតម្រូវឲ្យមានការសហការល្អរវាងសមាជិកទាំងឡាយ
leftcenterrightdel
សមាជិកនៃក្រុមចូលរួមពន្លត់អគ្គិភ័យ

ក្រៅពីការលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី Pham Van Ty ក៏បានលើកឡើងនូវចំណុចខ្វះខាត ព្រមទាំងលោកបានស្នើឲ្យក្រុមទាំងពីរផ្តោតលើការហ្វឹកហាត់កម្លាំងកាយ ការស៊ូទ្រាំក្នុងអាកាសធាតុក្តៅ និងខ្យល់ភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតី ការដកបទពិសោធន៍ក្នុងពេលហ្វឹកហាត់នីមួយៗ និងបង្កើតឆន្ទៈដើម្បីបំពេញភារកិច្ចឱ្យបានល្អ។

កាន់តែខិតជិតដល់ថ្ងៃប្រកួតវិញ្ញាសា “តំបន់គ្រោះថ្នាក់” ក្រុមជួយសង្គ្រោះទាំងពីរហ្វឹកហាត់កាន់តែខ្លាំងក្លា។ ការប្រកួតរវាងក្រុមទាំងពីរពិតជាឲ្យលទ្ធផលជាក់ស្ដែង។ លោកវរសេនីយ៍ឯកបំរុង Nguyen Van Tuan ទទួលបន្ទុកក្រុមជួយសង្គ្រោះបានឲ្យដឹងថា៖ “អ្វីដែលសំខាន់បំផុតបន្ទាប់ពីពេលហ្វឹកហាត់នីមួយៗគឺបណ្ដាកាយវិការស្ទាត់ ដោះស្រាយស្ថានការណ៍បានឆាប់រហ័សនិងសុវត្ថិភាព។ ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រកួត “តំបន់គ្រោះថ្នាក់ "ក្រុមជួយសង្គ្រោះទាំងពីរនឹងឆ្លៀតពេលដើម្បីហ្វឹកហាត់និងប្ដេជ្ញាចិត្ដបំពេញភារកិច្ចដែលបានប្រគល់ជូន"៕

បកប្រែដោយ Pham Diep