អនុគណៈកម្មការវប្បធម៌ព័ត៌មាននិងផ្សព្វផ្សាយបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនិងផែនការផ្សព្វផ្សាយលើខ្លឹមសារហ្វឹកហ្វឺននិងការប្រកួតរបស់ក្រុមកងទ័ពប្រជាជនវៀតណាមដែលចូលរួមការប្រកួតកីឡាយោធាក្នុងប្រទេសនិងអន្ដរជាតិ បង្កើនសាមគ្គីភាពមិត្តភាពនិងការយល់ដឹងគ្នារវាងកងកម្លាំងប្រដាប់អាវុធនៃបណ្ដាប្រទេសដែលចូលរួមការប្រកួត “អ្នកបាញ់ស៊ីប និងតំបន់គ្រោះថ្នាក់” ឆ្នាំ ២០២១ នៅប្រទេសវៀតណាម (ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២១ - Army Games 2021)។

leftcenterrightdel
 
leftcenterrightdel
សិល្បករ សិល្បការិនីខិតខំហ្វឹកហាត់យ៉ាងសកម្មដើម្បីចូលរួមការប្រកួតនៅព្រឹត្តិការណ៍ Army Games 2021

អង្គភាពទ័ពរៀបចំការតាំងពិព័រណ៌វប្បធម៌សិល្បៈ អាវុធ និងយុទ្ធោបករណ៍ដែលផលិតដោយវៀតណាម, រៀបចំការសម្តែងសិល្បៈ​និងល្បែងប្រជាប្រិយមួយចំនួន និងអញ្ជើញភ្ញៀវទៅទស្សនាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ វប្បធម៌របស់វៀតណាម ក៏ដូចជារៀបចំធ្វើមុខម្ហូបអាហារវៀតណាមផងដែរ។

ពាក់ព័ន្ធនឹងសកម្មភាពព័ត៌មាននិងផ្សព្វផ្សាយ អង្គភាពនានាផ្ដោតលើការផ្សព្វផ្សាយអំពីការត្រៀមរៀបចំ ពិធីបើកនិងបិទការប្រកួត “អ្នកបាញ់ស៊ីប និងតំបន់គ្រោះថ្នាក់” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២១ នៅវៀតណាម, ផ្សព្វផ្សាយការហ្វឹកហាត់របស់ក្រុមកីឡាយោធាដែលចូលរួមការប្រកួត, ពិធីចេញដំណើរ និងពិធីលើកសរសើរដល់ក្រុមដែលមាន​ស្នាដៃល្អក្នុងការប្រកួត Army Games-2021, ការផ្សាយផ្ទាល់ក្នុងពិធីបើក និងពិធីបិទ និងខ្លឹមសារការប្រកួត ព្រមទាំងផ្សព្វផ្សាយលទ្ធផលរបស់ក្រុមកងទ័ពប្រជាជនវៀតណាមដែលចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០២១ នៅវៀត​ណាម​៕

បកប្រែដោយ Pham Diep