នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានបញ្ជាក់ពីការគោរពប្រវត្ដិសាស្ដ្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលក្នុងនោះមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ ការត្រៀមខ្លួនពូនជ្រំ ថែរក្សាការពារ និងអភិវឌ្ឍទំនាក់ទំនងនេះរួមចំណែកក្នុងទំនាក់ទំនងមិត្ដភាពជាប្រពៃណីយូរលង់មក និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ

ក្នុងរយៈពេលកន្លងមក ក្រសួងការពារជាតិទាំងពីរបានអនុវត្តដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងទ្វេភាគី។ លទ្ធផលខាងលើនេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបង្កើតផែនការនិងកម្មវិធីកិច្ចសហប្រតិបត្តិការជាក់លាក់ ជាពិសេសក្រសួងការពារជាតិនៃប្រទេសទាំងពីរបានមានយន្តការសហបត្ដិការពេញលេញដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយឧត្តមសេនីយ៍ Sergei Kuzhugetovich Shoigu រដ្ឋមន្ត្រីការពារជាតិសហព័ន្ធរុស្ស៊ី

ភាគីទាំងពីរបានឯកភាពអនុវត្តនូវខ្លឹមសារសហប្រតិបត្តិការអាទិភាពក្នុងពេលខាងមុខដូចជា៖ ការបណ្តុះបណ្តាល ការចូលរួមសកម្មភាពពហុភាគីដែលរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី រួមមានសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៩ ការប្រកួតកីឡាយោធាអន្តរជាតិ ការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋាននយោបាយយោធានៃបណ្ដាកងកំលាំងប្រដាប់អាវុធរុស្ស៊ីជាដើម៕

បកប្រែដោយ Pham Diep