leftcenterrightdel
រូបថតឧទាហរណ៍៖ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Xin Cai យាមល្បាតនៅស្រុក Meo Vac ខេត្ត Ha Giang ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

ក្នុងរយៈពេលកន្លងមក អង្គភាព និងបុគ្គលទាំងនេះ បានខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក ដើម្បីអនុវត្តភារកិច្ច  និងទទួលបានសមិទ្ធិផលឆ្នើមជាច្រើន រួមវិភាគទានយ៉ាងសំខាន់រួមជាមួយអាជ្ញាធរដែនដី ប្រជាជនមូលដ្ឋាន និងបណ្តាកម្លាំងនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព។ រង្វាន់របស់លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងជាប្រភពលើកទឹកចិត្តដល់កម្មាភិបាល បុគ្គលិក និងយុទ្ធជននៃកងទ័ពទាំងមូល ក្នុងការលើកកម្ពស់ស្មារតីទំនួលខុសត្រូវ និងប្តេជ្ញាចិត្តជំនះពុះពាររាល់ការលំបាក ដើម្បីបំពេញភារកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាភារកិច្ចផ្សេងទៀតប្រកបដោយជោគជ័យ។

ក្នុងចំណោមអង្គភាព និងបុគ្គលឆ្នើមដែលទទួលបានប័ណ្ណសរសើរដោយលោករដ្ឋមន្រ្តីក្រសួងការពារប្រទេសលើកនេះ កាសែតកងទ័ពប្រជាជនមានកិត្តិយសដោយមានអង្គភាពចំនួន ១ និងបុគ្គលចំនួន ៣ នាក់៕

បកប្រែដោយ Thanh Cong