leftcenterrightdel

រូបថតឧទាហរណ៍ (kinhtemoitruong.vn)

ក្នុង “ទសវត្សរ៍នៃការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវីញ” ប្រទេសវៀតណាមមានដំណោះស្រាយជាច្រើនដើម្បីអនុវត្តគោលដៅអន្តរជាតិរួមស្តីពីការអភិរក្សជីវចម្រុះ។ ដំណោះស្រាយនេះត្រូវបានសម្តែងតាមរយៈការបង្កើតយន្តការ និង​គោល​នយោបាយថ្មីៗ ការអនុវត្តយុទ្ធសាស្ត្រ ផែនការ កម្មវិធី គម្រោងស្តីពីការអភិរក្សប្រើប្រាស់ជីវចំរុះប្រក​ប​ដោយនិរន្តរភាព ការស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើ សមុទ្រ និងដីលិចទឹកដែល​រងការបំផ្លាញ និង​​ការអភិរក្សប្រភេទសត្វ និងធនធានហ្សែនប្រកបដោយប្រសិទ្ធភាព។

អនុរដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Vo Tuan Nhan បានមានប្រសាសន៍ថា “ក្នុងឱកាសទិវាបរិស្ថានពិភពលោក  ក្រសួងធនធាន និងបរិស្ថានអំពាវនាវឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស និងលើកកម្ពស់តម្លៃជីវចម្រុះនៅវៀតណាម។ ក្នុងស្មារតីអភិរក្សសត្វកម្រមាន ដែលក្នុងនោះមិនប្រើប្រភេទសត្វដែលត្រូវបានចែងក្នុងច្បាប់ រួមទាំងច្បាប់ស្តីពីការអភិរក្សជីវៈចម្រុះផងដែរ។

ជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ីនានាបាននាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់មនុស្ស និងបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចនៃបណ្តាប្រទេស​៕​

បកប្រែដោយ Duy Hoan