leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu ChienThang ប្រធានក្រុមការងារ ADSOM វៀតណាម ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីទីក្រុងហាណូយ

កិច្ចប្រជុំ ADSOM WG លើកនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) លើកទី ១៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) លើកទី ៨ ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិភាក្សា និងឯកភាពលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ADMM លើកទី ១៥ (នៅថ្ងៃទី ១៥ ខែមិថុនា) និងកិច្ចប្រចុំ ADMM + លើកទី ៨ (នៅថ្ងៃទី ១៦ ខែមិថុនា); ឯកភាពលើរបៀបវារៈ និងកម្មវិធីការងារនៃកិច្ចប្រជុំ ADMM លើកទី ១៥ និងកិច្ចប្រជុំ ADMM + លើកទី ៨។ កិច្ចប្រជុំនេះក៏បានពិនិត្យ និងឯកភាពលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានជាមួយដៃគូនៅខាងក្រៅ ADMM និង ADMM + ដើម្បីរាយការណ៍ជូន ADSOM តាមការកំណត់របស់អាស៊ាន៕

បកប្រែដោយ Huyen Trang