leftcenterrightdel
ប៉ុស្ដិ៍ការពារព្រំដែននៅច្រកទ្វារ Thuan An អនុវត្តផែនការការពារព្រំដែន

អាស្រ័យហេតុនេះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានចាត់បញ្ជូនយុទ្ធជនចំនួន ៥០ នាក់ ទៅកាន់ប៉ុស្ដិ៍ការពារព្រំដែននិងប៉ុស្តិ៍ត្រួតពិនិត្យនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅតាមតំបន់ព្រំដែន។

នៅក្នុងការទទួលកងកម្លាំងនេះ តំណាងគណៈកម្មាធិការបក្ស និងមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនបានជូនដំណឹងអំពីស្ថានភាពព្រំដែននៃខេត្ត Dak Nong និងតំបន់ព្រំដែន ជាពិសេសការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការឆ្លងរាលដាលនៃ Covid-19 ស្ថានភាពនៅតាមតំបន់ព្រំដែននិងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 នៃខេត្ត Dak Nong ។ ក្នុងស្មារតី“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19  ដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” មេបញ្ជាការនៃបណ្ដាអង្គភាពមានបំណងចង់ឲ្យយុទ្ធជនលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវ ជំនះរាល់ការលំបាកនិងសម្របសម្រួលយ៉ាងសកម្មជាមួយកម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្តនិងកម្លាំងផ្សេងទៀតដើម្បីអនុវត្តយ៉ាងល្អនូវការត្រួតពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន ជាពិសេសរឹតបន្តឹងផ្លូវលំ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់និងទប់ស្កាត់ការរីករាលដាល Covid-19 ឆ្លងព្រំដែនបានទាន់ពេលវេលា៕

បកប្រែដោយ Pham Diep