leftcenterrightdel
រដ្ឋមន្ដ្រីនៃប្រទេសទាំងពីរអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធអាគារវប្បធម៌

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក  Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀតណាមនិងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន ដោយមានសកម្មភាពជាច្រើនត្រូវបានប្រព្រឹត្ដទៅនៅខេត្ដ Quang Ninh ប្រទេសវៀតណាម និងខេត្ដ Dong Xing ប្រទេសចិន  ។

បន្ទាប់ពីពិធីទទួលស្វាគមន៍យ៉ាងឱឡារិកនៅច្រកទ្វារព្រំដែន Dong Xing ប្រទេសចិន រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចូលរួមពិធីគោរពបង្គោលព្រំដែន លាបថ្នាំលើបង្គោលព្រំដែន និងថតរូបជាអនុស្សាវរីយ៍។

បន្ទាប់មក លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី  Wei Fenghe រួមជាមួយគណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុង Dong Xing ខេត្ត Guangxi (ចិន) ។ នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេលជាង ៧០ ឆ្នាំ ចាប់តាំងពីប្រទេសវៀតណាមនិងចិនបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតែងតែជាលំហូរដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។

ដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានៃថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងចិន នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រសួងការពារជាតិនិយាយរួមនិងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែកត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។  អាស្រ័យហេតុនេះ ស្ថានភាពនៅតាមព្រំដែនគោករវាងវៀតណាមនិងចិនបន្ដមានស្ថិរភាព សន្តិភាព ខ្សែព្រំដែននិងប្រព័ន្ធបោះបង្គោលព្រំដែន ក៏ដូចជាសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរួមត្រូវបានរក្សាយ៉ាងរឹងមាំ។

លើសពីនេះទៀត កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរតែងតែសហការគ្នាយ៉ាងសកម្ម និងអនុវត្តសកម្មភាពជាក់ស្តែងនិងមានប្រសិទ្ធភាពជាច្រើនដូចជា៖ រៀបចំការយាមល្បាតទ្វេភាគី ជំរុញយន្តការពិភាក្សាគ្នា ចងមេត្រីភាព និងជួបជុំគ្នាដោយផ្ទាល់....... ជាពិសេសកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានរក្សាការទាក់ទងគ្នា រកឃើញ ដោះស្រាយនិងជូនដំណឹងគ្នាអំពីករណីដែលពលរដ្ឋនៃប្រទេសទាំងពីរឆ្លងដែនខុសច្បាប់បានទាន់ពេលវេលា តាមរយៈនោះ  រួមចំណែកដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃ Covid-19 នៅតាមព្រំដែន និងបង្កលក្ខណៈងាយសម្រួលសម្រាប់ការក្សានិងផ្លាស់ប្ដូរពាណិជ្ជកម្មនៅតាមព្រំដែន។ 

បន្ទាប់ពីបញ្ចប់សកម្មភាពនៅប្រទេសចិន នារសៀលថ្ងៃទី ២៤ ខែមេសា កម្មវិធីជួបប្រាស្រ័យព្រំដែនមិត្ដភាពវៀតណាម - ចិនលើកទី ៦ បន្តត្រូវបានធ្វើឡើងនៅខេត្ដ Quang Ninh ប្រទេសវៀតណាម ដែលចាប់ផ្ដើមដោយពិធីទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Wei Fenghe និងសមាជិកគណៈប្រតិភូក្រសួងការពារជាតិចិននៅច្រកទ្វារព្រំដែន Hoanh Mo  វៀតណាម។

leftcenterrightdel
រដ្ឋមន្ដ្រីនៃប្រទេសទាំងពីរដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែន Hoanh Mo  វៀតណាម

នៅទីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចូលរួមពិធីគោរពបង្គោលព្រំដែន លាបថ្នាំលើបង្គោលព្រំដែននិងដាំដើមឈើមិត្តភាព។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យព្រំដែនមិត្ដភាពនៅវៀតណាម លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្រ្តី Wei Fenghe ក៏បានកាត់ខ្សែបូសម្ពោធអាគារវប្បធម៌មិត្តភាពវៀតណាម - ចិននៅឃុំ Dong Van ស្រុក Binh Lieu ខេត្ត  Quang Ninh វៀតណាម និងផ្តល់អំណោយដល់គ្រួសារក្រីក្រនៅតំបន់ព្រំដែន។

leftcenterrightdel
កម្មវិធីជួបប្រាស្រ័យព្រំដែនមិត្តភាពវៀតណាម - ចិនលើកទី ៦ ប្រកបដោយជោគជ័យ
leftcenterrightdel
 
leftcenterrightdel
ប្រជាជននៅតាមតំបន់ព្រំដែនស្វាគមន៍គណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរមកចូលរួមកម្មវិធីជួបប្រាស្រ័យព្រំដែនមិត្តភាពវៀតណាម - ចិន លើកទី ៦

ថ្លែងក្នុងពិធីកាត់ខ្សែបូសម្ពោធអាគារវប្បធម៌ លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានសម្តែងនូវក្ដីសប្បាយរីករាយដោយឃើញ​ថា ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនមានភាពសប្បាយរីករាយ សុភមង្គល ហើយចាត់ទុកថា កងទ័ពនៃប្រទេសទាំងពីរគួរតែបន្តគាំទ្រនិងបង្កើនការជួបប្រាស្រ័យមិត្តភាពដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការព្រំដែនកាន់តែរីកចម្រើនថែមទៀត រួមគ្នាកសាងភូមិ ឃុំ ទីរួមស្រុកនៅតាមព្រំដែនមានការីកចម្រើន។

រីឯខ្លួនវិញ លោករដ្ឋមន្ដ្រី Phan Van Giang  បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិនត្រូវបានរក្សានិងអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយបានក្លាយជាសរសរស្ដម្ភសំខាន់មួយក្នុងចំណោមសរសរស្ដម្ភនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម -ចិន។ 

លោករដ្ឋមន្រ្តី Phan Van Giang  ក៏បានលើកឡើងផងដែរថា កម្មវិធីជួបប្រាស្រ័យនេះ គឺជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្តខាងនយោបាយ ចំណងមិត្តភាពនិងការរួបរួមគ្នារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម កងកម្លាំងប្រដាប់អាវុធ មូលដ្ឋាននិងប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ; ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី Phan Van Giang  រំពឹងថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារវប្បធម៌នឹងក្លាយជាកន្លែងសម្រាប់ផ្លាស់ប្តូរវប្បធម៌និងសកម្មភាពខាងស្មារតី ហេតុនេះបង្កើនមនោសញ្ចេតនានិងការជួយគ្នាទៅវិញទៅមករវាកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Pham Diep