leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Duc Thai ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ bienphong.com.vn)

នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Pham Xuan Dieu នាយសេនាធិការរងនៃកងទ័ពការពារព្រំដែនវៀតណាមបានជំរាបជូនអំពីលទ្ធផលនៃកិច្ចការបរទេសការពារព្រំដែនចាប់ពីដើមឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ដោយទទួលបានលទ្ធផលមួយចំនួន។ ជាក់ស្តែង បញ្ជាការដ្ឋានកងការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាបានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន។ សេនាធិការដ្ឋាននៃកងទ័ពការពារព្រំដែនបានផ្ដល់យោបល់​ជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនចេញផ្សាយផែនការអំពីកិច្ចការបរទេសការពារជាតិ និងការពារព្រំដែនឆ្នាំ ២០២១ និងប្រគល់ភារកិច្ចឲ្យអង្គភាពទាំងឡាយ។

ទន្ទឹមនឹងនោះ សេនាធិការដ្ឋានបានសម្របសម្រួលជាមួយនាយកដ្ឋានទាំងឡាយរៀបចំសេចក្ដីព្រាងផែនការសម្រាប់អនុវត្ត “កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងនគរបាលចិនស្តីពីការបង្កើតយន្តការសហប្រតិបត្ដិការក្នុងការគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែន និងគ្រប់គ្រងព្រំដែនគោកដែលបានចុះហត្ថលេខានៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Le Duc Thai បានស្នើឲ្យអង្គភាពទាំងឡាយបន្តសម្របសម្រួលជាមួយសេនាធិការដ្ឋាននៃកងទ័ពការពារព្រំដែនសម្រេចឲ្យបាននូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជាមួយកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនប្រទេសឡាវនិងកម្ពុជាតាមកាលកំណត់។

លោកឧត្តមសេនីយ៍ត្រី Le Duc Thai ក៏បានស្នើឱ្យនាយកដ្ឋាននយោបាយនៃកងទ័ពការពារព្រំដែនសហការជាមួយអង្គភាពនានាក្នុងការឃោសនា ស្រាវជ្រាវនិងផ្លាស់ថ្មីនូវសកម្មភាពការបរទេសការពារព្រំដែនឲ្យបានប្រសិទ្ធភាព និងបន្ដធ្វើឲ្យកិច្ចការបរទេសការពារព្រំដែនក្លាយជាចំណុចភ្លឺនៃកិច្ចការបរទេសការពារជាតិ៕

បកប្រែដោយ Pham Diep