leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទទួលស្វាគមន៍លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc 

នៅក្នុងជំនួបនេះ លោកឧត្ដមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានឲ្យដឹងថា៖ កាលពីឆ្នាំមុន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបំពេញល្អនូវភារកិច្ចរបស់ខ្លួន ដែលក្នុងនោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានក្ដាប់ជាប់ស្ថានភាព និងផ្ដល់យោបល់ជូនបក្សរដ្ឋនិងរដ្ឋាភិបាលបានទាន់ពេលវេលា ជាពិសេសគឺគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស ព្រមទាំងកងទ័ពការពារព្រំដែនបានគ្រប់គ្រងនិងការពាររឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខតាមតំបន់ព្រំដែនជាតិ  និងថែរក្សាបរិស្ថានសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតាមតំបន់​​ព្រំដែន​។

លើសពីនេះទៀត កងទ័ពការពារព្រំដែនបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ក្នុងស្មារតី“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រឆាំងនឹងសត្រូវ” កងទ័ពការពារព្រំដែនបាន “អនុវត្តភារកិច្ចក្នុងពេលតែមួយ “គឺគ្រប់គ្រងនិងការពារអធិបតេយ្យភាពទឹកដី សន្តិសុខនៅតាមព្រំដែនជាតិផង និងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការនិងការប្រយុទ្ធប្រឆាំងនឹងរាតត្បាតផង ព្រមទាំងប្តេជ្ញាចិត្ដមិនទុកឱ្យមានការរីករាលដាលរោគរាតត្បាតចូលក្នុងប្រទេសវៀតណាមឡើយ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ក្នុងជំនួប

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ពនិងប្រជាជននៅតាមតំបន់ព្រំដែនដោយបានការពាររឺងមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មាតុភូមិ។ លោកនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងទ័ពការពារព្រំដែន ដែលបានជំនះការលំបាកដើម្បីបំពេញភារកិច្ចដែលបានបក្សនិងប្រជាជន​ប្រគល់ជូន រួមទាំងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខនៅតាមតំបន់ព្រំដែនជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព រក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេសផ្នែកការការពារព្រំដែន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែនបានទាន់ពេលវេលា កសាងខ្សែព្រំដែនប្រកបដោយសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថតរូបជាមួយកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន

ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យកងទ័ពការពារព្រំដែនត្រូវតែលើកកម្ពស់ការត្រៀមប្រយុទ្ធ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត Covid-19 និងឃោសនាដល់អ្នកនេសាទកុំធ្វើនេសាទខុសច្បាប់ ព្រមទាំងធ្វើឲ្យបានល្អនូវកិច្ចការបរទេសផ្នែកការពារព្រំដែនដើម្បីការពារព្រំដែនពីឆាប់ និងពីចម្ងាយ មិនទុកឲ្យស្ថានភាពកើតឡើងជាយថហេតុ៕

បកប្រែដោយ Thanh Cong