នៅឯកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនបានជម្រាបជូនលោកអនុប្រធានអគ្គស្នងការនយោបាយអំពីលទ្ធផលការងារឆ្នាំ ២០២០ និងការអនុវត្ដការងាររបស់កាសែតកងទ័ពប្រជាជន​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានប្រគល់អំណោយរបស់អគ្គស្នងការដ្ឋាននយោបាយជូនកាសែតកងទ័ពប្រជាជន

ឆ្នាំ ២០២០ កាសែតកងទ័ពប្រជាជនបានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានកិច្ចការបរទេស និងអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមទៅចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២០ ដែលរៀបចំដោយសហព័ន្ធរុស្ស៊ី។ កាសែតកងទ័ពប្រជាជនបានផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាម។ នេះជាលើកដំបូងដែលកាសែតកងទ័ពប្រជាជនបានផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្ដអ្នកអានទូទាំងប្រទេស។

ថ្លែងនៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានទទួលស្គាល់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលទាំងឡាយដែលកាសែតកងទ័ពប្រជាជនសម្រេចបានក្នុងរយៈពេលកន្លងមក។ សម្រាប់ទិសដៅសំខាន់ៗនៅឆ្នាំ ២០២១ លោកអនុប្រធានអគ្គស្នងការនយោបាយបានស្នើឲ្យកាសែតកងទ័ពប្រជាជនត្រូវតែបន្ដត្រួសត្រាយផ្លូវក្នុងការកសាងបក្ស ប្រយុទ្ធ និងធ្វើឲ្យបរាជ័យនូវរាល់យុទ្ធសាស្ត្រ “ការវិវឌ្ឍន៍ដោយសន្តិភាព” នៃកម្លាំងប្រតិកិរិយា និងអមិត្ដ ជាដាច់ខាត រួមចំណែកក្នុងការកសាងកងទ័ពរឹងមាំផ្នែកនយោបាយក្នុងស្ថានការណ៍ថ្មី។ ព្រមទាំងបង្កើនការផ្សព្វផ្សាយដល់កម្មាភិបាលយុទ្ធជន និងប្រជាជនអំពីមាគ៌ាយោធា ការពារជាតិ និងកិច្ចការបរទេសរបស់បក្ស រដ្ឋ ក៏ដូចជាកិច្ចការបរទេសការពារជាតិប្រកបដោយប្រសិទ្ធភាពផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ នាពេលឆាប់ៗជិតដល់នេះ តាងនាមប្រមុខដឹកនាំអគ្គស្នងការនយោបាយ លោកឧត្ដមសេនីយ៍ឯក Tran Quang Phuong បានជូនពរបវរមហាប្រសើរឆ្នាំថ្មី ២០២១ ជូនចំពោះកម្មាភិបាល យុទ្ធជន អ្នកយកព័ត៌មាន និងបុគ្គលិកនៃកាសែតកងទ័ពប្រជាជន។

នៅថ្ងៃដដែល  លោកឧត្ដមសេនីយ៍ឯក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ ជូនចំពោះគណៈកម្មការយុវជនកងទ័ព គណៈកម្មការនារីកងទ័ព និងនាយកដ្ឋានចលនាមហាជនផងដែរ៕

បកប្រែដោយ Pham Diep