leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Do Can អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ

លទ្ធផលនៃការត្រួតពិនិត្យបានបង្ហាញថា អង្គភាពទាំងឡាយបានអនុវត្ដវិធានការនានាយ៉ាងម៉ឺងម៉ាត់។ អង្គភាពទាំងឡាយបានបង្កើតផែនការជាក់ស្ដែងសម្រាប់ការងារដែលក្នុងនោះធានាចំនួនកងទ័ព គ្រឿងសព្វាវុធ ភ័ស្តុភារបច្ចេកទេស ផែនការនៃការប្រយុទ្ធ ការសម្របសម្រួលក្នុងការការពារគោលដៅ។ កងទ័ពការពារព្រំដែនទីក្រុងហូជីមិញក៏បានបង្កើនកម្លាំងនៅប៉ុស្តិ៍ការពារព្រំដែនខេត្ដ Tay Ninh និងចូលរួមយាមល្បាត និងការពារព្រំដែនក៏ដូចជាការការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ផងដែរ។

លោកឧត្តមសេនីយ៍ឯក Do Can បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអង្គភាពទាំងឡាយសម្រេចបាន។ ព្រមទាំងលោកសង្កត់ធ្ងន់ថា អង្គភាពទាំងឡាយត្រូវតែក្ដាប់ឱ្យបានជាប់នូវស្ថានភាព បង្កើនការការពារនយោបាយផ្ទៃក្នុង ម្ចាស់ការ និងសម្របសម្រួលក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើង និងការពារមហាសន្និបាតលើកទី ១៣ របស់បក្ស នាពេលខាងមុខនេះ៕

បកប្រែដោយ Thanh Cong