ក្នុងឱកាសនេះ គណៈប្រតិភូបាននាំមកនូវគ្រឿងឧបភោគបរិភោគ ដើម្បីបម្រើកងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១។ ក្នុងរយៈពេល ២០ ថ្ងៃខាងមុខ គណៈប្រតិភូគ្រោងនឹងទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅកោះ និងទីតាំងឈរជើងទាំងអស់នៅស្រុក Truong Sa។

leftcenterrightdel
ប្រជាជនជាច្រើនចូលរួមពិធីជូនដំណើរគណៈប្រតិភូ

ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានជូនពរឲ្យគណៈប្រតិភូមានសុខភាពល្អ ជំនះរាល់ការលំបាក ដើម្បីបំពេញភារកិច្ចដោយជោគជ័យ ព្រមទាំងជូនពរកងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa មានសុខភាពល្អ សុភមង្គល និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយកក់ក្តៅ សុវត្ថិភាព និងបំពេញភារកិច្ច ជាពិសេសបង្កើតស្នាដៃជាច្រើនដើម្បីអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានប្រគល់អំណោយដល់គណៈប្រតិភូកងទ័ព និងប្រជាជននៅលើកោះ៕

បកប្រែដោយ Huyen Trang