បន្ទាប់ពីដឹកស្បៀងអាហារជិត ១០ តោនដោយឧទ្ធម្ភាគចក្រ ២ គ្រឿង និងតាមផ្លូវគោកដើម្បីជួយឧបត្ថម្ភបណ្ដាឃុំដែលត្រូវរងការ​កាត់ផ្តាច់នៅស្រុក Phuoc Son ខេត្ដ Quang Nam នៅថ្ងៃទី៣ ខែវិច្ឆិកា កងវរសេនាធំលេខ ៩៣០ បានបន្ដបញ្ជូនឧទ្ធម្ភាគចក្រដឹកស្បៀងអាហារទៅ​ជួយដល់ប្រជាជននៅឃុំ Phuoc Loc ស្រុក Phuoc Son។

ដោយទទួលបានបទបញ្ជាពីថ្នាក់លើ កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៩៣០ បានដឹកស្បៀងអាហារ និងថ្នាំពេទ្យជិត ២ តោនតាមឧទ្ធម្ភាគចក្រយ៉ាងឆាប់រហ័ស។

leftcenterrightdel
ក្រុមជួយសង្គ្រោះនៃកងវរសេនាធំលេខ ៩៣០ បានដឹកទំនិញ​ជួយ​សង្គ្រោះជូន​ប្រជាជន​តាមឧទ្ធម្ភាគចក្រ

ឆ្លងកាត់លក្ខខ័ណ្ឌលំបាកនៃអាកាសធាតុ និងភូមិសាស្ដ្រ ក្រុមជួយសង្គ្រោះនៃកងវរសេនាធំលេខ ៩៣០ បានដឹកទំនិញចុះ​ជួយ​សង្គ្រោះតំបន់ត្រូវ​បាន​កាត់ផ្តាច់នៅ​ឃុំ Phuoc Thanh ស្រុក Phuoc Son ខេត្ដ Quang Nam។ ទំនិញជួយសង្គ្រោះរួមមានអង្ករ ភួយ ម៉ុង សម្លៀកបំពាក់.....។

បកប្រែដោយ Pham Diep