leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu (រូបថត៖ vnanet.vn) 

កិច្ចសន្ទនានេះ សំដៅពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងវៀតណាម ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នានៃប្រទេសទាំងពីរអំពីតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ប្រកបដោយសេរី និងឯករាជ្យ និងបើកទូលាយ។

ប្រធានបទដែលភាគីទាំងពីរបានពិភាក្សានៅឆ្នាំនេះ រួមមានកិច្ចសហប្រតិបត្តិការសន្តិសុខ និងពាណិជ្ជកម្មការពារជាតិ សន្តិសុខដែនសមុទ្រ ការរក្សាសន្តិភាព និងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ បញ្ហាមនុស្សធម៌ រួមទាំងការស្វែងរកឈ្លើយសង្គ្រាម  និងយោធិនអាមេរិកដែលបាត់ខ្លួននៅពេលបំពេញភារកិច្ច (POW / MIA) និងដោះមីន មិនទាន់ផ្ទុះក្រោយសង្គ្រាមផងដែរ។

កិច្ចសន្ទនានយោបាយ - សន្តិសុខ - ការពារជាតិរវាងវៀតណាម - អាមេរិកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ មកដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Pham Diep