leftcenterrightdel
ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមជ្រើសរើសបានរថក្រោះពណ៌លឿងសម្រាប់វគ្គផ្តាច់ព្រ័ត្រ

វគ្គផ្តាច់ព្រ័ត្រក្នុងពូលលេខ ១ នៃការប្រកួត “រថក្រោះធ្វើដំណើរទៅមុខ” ជាការប្រកួតប្រជែងរវាងក្រុមចំនួន ៤ គឺ រុស្ស៊ី បេឡារុស្ស អាស៊ែបៃហ្សង់ និងចិន។ វគ្គផ្តាច់ព្រ័ត្រក្នុងពូលលេខ ២ នៃការប្រកួត “រថក្រោះធ្វើដំណើរទៅមុខ” ជាការប្រកួតប្រជែងរវាងក្រុមចំនួន ៤ គឺវៀតណាម ឡាវ មីយ៉ាន់ម៉ា និងតាហ្ស៊ីគីស្ថាន។

ជំនួសមុខក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Nguyen Ngoc Thang ប្រធានក្រុមជ្រើសរើសបានរថក្រោះពណ៌លឿងដែលក្រុមនឹងប្រើក្នុងវគ្គផ្តាច់ព្រ័ត្រ (ដូចពណ៌ដែលក្រុមបានប្រើក្នុងវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ) ។

បកប្រែដោយ Duy Hoan