នេះជាលើកទី២ ហើយដែលក្រុមជួយសង្គ្រោះមហន្ដរាយនៃកងទ័ពប្រជាជនវៀតណាមមចូលរួមព្រឹត្តិការណ៍ Army Games 2020។ ក្រុមបានប្រមូលផ្ដុំគ្នាចាប់ពីថ្ងៃទី ១៧ ខែសីហា និងបានចូលរួមការប្រកួតពីថ្ងៃទី ២៨ ខែសីហា។ បើយោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Van Tuan បានឲ្យដឹងថា ក្រុមប្រមូលផ្តុំគ្នាមុនពេលការប្រកួតមានរយៈពេល ១២ ថ្ងៃ និងពេលវេលាហ្វឹកហ្វឺននិងធ្វើស្គាល់ឧបករណ៍អាវុធគ្រាន់តែមាន ៩ ថ្ងៃប៉ុណ្ណោះ ហេតុដូច្នេះសមាជិកទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងប្រញាប់ប្រញាល់។

leftcenterrightdel
ក្រុមជួយសង្គ្រោះគ្រោះមហន្ដរាយវៀតណាមទទួលមេដាយសំរិទ្ធ

បើប្រៀបធៀបទៅនឹងការប្រកួត Army Games 2019 ក្នុងការប្រកួតឆ្នាំនេះក្រុមជួយសង្គ្រោះគ្រោះមហន្ដរាយវៀតណាមប្រកួតជាមួយបណ្ដាក្រុមខ្លាំង ជាពិសេសក្រុមជួយសង្គ្រោះមហន្ដរាយសហព័ន្ធរុស្ស៊ី និងបេឡារុស្ស។ “ ពេលដំបូងមើលក្រុមជួយសង្គ្រោះមហន្ដរាយរបស់ប្រទេសមិត្ដហ្វឹកហាត់ សមាជិកនៃក្រុមជួយសង្គ្រោះមហន្ដរាយ​វៀតណាមក៏មានក្តីទុក្ខកង្វល់បន្តិចដែរ ដោយសង្កេតឃើញថា ក្រុមរបស់ប្រទេសមិត្ដខ្លាំងណាស់។ ប៉ុន្ដែបន្ទាប់មក ក្រុមវៀតណាមបានស្រាវជ្រាវនូវខ្លឹមសារនៃការប្រកួតនិងប្រៀបខ្លាំងរបស់ខ្លួនដើម្បីស្វែងរកយុទ្ធវិធីសមស្របបំផុត។

លោកវរសេនីយ៍ឯកបំរុង Nguyen Van Tuan បានឲ្យដឹងថា មេដាយសំរិទ្ធដែលក្រុមជួយសង្គ្រោះមហន្ដរាយវៀតណាមបាន យកឈ្នះក្នុងព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ នេះគឺមកពីយុទ្ធវិធី “ស្គាល់គេស្គាល់ឯង”។ នៅក្នុងខ្លឹមសារនៃការប្រកួតនីមួយៗ ក្រៅពីជំនាញវិជ្ជាជីវៈ ក្រុមនៅផ្តោតលើការលើកកម្ពស់សក្តានុភាពរបស់សមាជិកម្នាក់ៗដែរ។។ ទោះបីកាយសម្បទាមិនបានល្អក៏ដោយក៏សមាជិកទាំងអស់នៃក្រុមវៀតណាមមានជំនាញបាញ់កាំភ្លើងល្អដូច្នេះក្រុមបានផ្តោតលើខ្លឹមសារនៃការប្រកួតនេះ។

ឧទាហរណ៍ ក្នុងការប្រកួតបាញ់កាំភ្លើងប្រភេទ K54  នៃវិញ្ញាសាទី ១ ដោយមានគ្រាប់កាំភ្លើង ៥០ គ្រាប់ សមាជិកនៃក្រុមវៀតណាមបានបាញ់ចំគោលដៅចំនួន ២៥ ក្នុងចំណោម ៣០ គោលដៅ  ខណៈដែលក្រុមរបស់ប្រទេសមិត្ដបានបាញ់ចំគោលដៅចំនួន ១០ និង១២ ក្នុងចំណោម ៣០ គោលដៅប៉ុណ្ណោះ។ ក្នុងវិញ្ញាសាទី ២ សមាជិករបស់ក្រុមវៀតណាមបានបាញ់ចំគោលដៅចំនួន ៦ ក្នុងចំណោម ៦ គោលដៅក្នុងរយៈពេលតែជិត ១ នាទី” ប៉ុណ្នោះទេ។

លោកវរសេនីយ៍ឯកបំរុង Nguyen Van Tuan  បានចែករំលែកថា មិនត្រឹមតែទទួលបានលទ្ធផលខ្ពស់ក្នុងព្រឹត្តិការណ៍ Army Games ២០២០ ប៉ុណ្ណោះទេ ក្រុមជួយសង្គ្រោះមហន្ដរាយវៀតណាមក៏បានបន្យល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះគណៈកម្មាធិការរៀបចំ និងក្រុមមិត្តក្នុងរយៈពេលប្រកួតនេះ៕

បកប្រែដោយ Pham Diep