leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក David F.Helvey ជំនួយការស្តីទីនៃរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក

 

នៅក្នុងជំនួបសន្ទនា ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាពនៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅប្រទេសនីមួយៗ និងចែករំលែកពីការលំបាកដែលប្រទេសទាំងពីរកំពុងប្រឈមមុខ ព្រមទាំងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19 ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសក្នុងវិស័យដោះស្រាយផលវិបាកដោយសារសង្គ្រាម។ ដោយផ្អែកលើឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ភាគីទាំងពីរបានឯកភាពនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលក្នុងនោះផ្ដល់អាទិភាពលើវិស័យជំនះផលវិបាកនៃសង្គ្រាម និងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងពិភពលោក ព្រមទាំងឯកភាពគ្នាក្នុងការគោរពច្បាប់អន្ដរជាតិក្នុងការដោះស្រាយជម្លោះគឺជាវិធានការដ៏សំខាន់មួយដែលរួមចំណែកក្នុងការកសាងទំនុកចិត្ត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរួមនៃតំបន់និងពិភពលោក៕

បកប្រែដោយ Pham Diep