leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

 

ក្នុងរយៈពេលកន្លងមក  គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានដឹកនាំកងទ័ពទាំងមូលបំពេញបានល្អនូវភារកិច្ចការពារជាតិ ដែលក្នុងនោះលេចធ្លោគឺការរក្សាបានល្អការត្រៀមប្រយុទ្ធ ក្ដាប់បានជាប់នូវស្ថានការណ៍ ម្ចាស់ការក្នុងការផ្ដល់យោបល់ជូនបក្ស រដ្ឋ ដើម្បីដោះស្រាយស្ថានការណ៍ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងកុំទុកឲ្យស្ថានការណ៍កើតឡើងជាយថហេតុ។

ថ្លែងមតិនៅកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានកោតសរសើរចំពោះលទ្ធផលលេចធ្លោដែលសម្រេចបានមួយចំនួនក្នុងការអនុវត្តភារកិច្ចរបស់ស្ថាប័ននិងអង្គភាពនានាក្នុងកងទ័ពទាំងមូល។ លោកនាយកឧត្ដមសេនីយ៍ Ngo Xuan Lich  មានប្រសាសន៍បន្ថែមថា កងទ័ពទាំងមូលត្រូវតែបន្ដរក្សាបានល្អការត្រៀមប្រយុទ្ធ ម្ចាស់ការក្នុងការផ្ដល់យោបល់ជូនបក្ស រដ្ឋ ដើម្បីដោះស្រាយស្ថានការណ៍ឲ្យបានទាន់ពេលវេលា ។

ក្រៅពីនេះ អង្គភាពនានាត្រូវតែសហការគ្រប់គ្រងស្ថានការណ៍ឱ្យបានម៉ឺងម៉ាត់ ធានាការផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា បង្កើន​ការគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ការរត់ពន្ធនិងការក្លែងបន្លំពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះត្រួតពិនិត្យការចេញចូលតាមច្រកទ្វារព្រំដែននិងផ្លូវលំឲ្យបានម៉ឺងម៉ាត់ រួមទាំងការដាក់ឲ្យនៅដាច់ដោយឡែកចំពោះករណីចូលក្នុងប្រទេសដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទៀតផង៕

បកប្រែដោយ Pham Diep