leftcenterrightdel
លោក​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងក្នុងមហាសន្និបាត (រូបថត៖ VGP)

អញ្ជើញថ្លែងនៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះគឺជាសកម្មភាពជាក់ស្តែងមួយដែលរួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលខិតខំព្យាយាមប្រឡងប្រណាំង និងប្តេជ្ញាអនុវត្តប្រកប​ដោយជោគជ័យនូវគោលដៅពីរក្នុងពេលតែមួយពោលគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ផង ។

leftcenterrightdel
លោក​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថតរូប​ជា​មួយ​ប្រតិ​ភូទាំង​ឡាយ​

លោក​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា “អង្គភាពយោធាទាំងឡាយបានជម្រុញយ៉ាងខ្លាំងនូវសកម្មភាពចលនាមហាជន  និងបានអនុវត្តយ៉ាងល្អនូវបណ្តាសកម្មភាពដូចជា ការកសាងអង្គភាពដែលធ្វើចលនាមហាជន កងទ័ពចូលរួមក្នុងការកសាងជនបទថ្មី និងកងទ័ពពួតដៃគ្នាជួយប្រជាជនក្រីក្រជាដើម។  តាមរយៈការអនុវត្តសកម្មភាពជាក់ស្តែងទាំងនេះ កងទ័ពបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយ​គួបផ្សំវិស័យការពារជាតិ និងសេដ្ឋកិច្ច  លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់មូលដ្ឋានបដិវត្ត និងតំបន់ព្រំដែន កោះ សមុទ្រ។ តាមរយៈចលនាប្រឡងប្រណាំងនេះបានលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងអង្គភាពដែលកំពុងបំពេញភារកិច្ចការពារព្រំដែន ដែនអាកាស កោះសមុទ្រ ជាពិសេសគឺកងឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន និងកងទ័ពជើងទឹក ជាកម្លាំងដែលកំពុងខិតខំព្យាយាមបំពេញភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃដើម្បីតស៊ូការពារឯករាជ្យជាតិអធិបតេយ្យភាព  បូរណភាពទឹកដីកោះ សមុទ្ររបស់ប្រទេសជាតិ”៕

បកប្រែដោយ Thanh Cong