leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Chiem ថ្លែងក្នុងកិច្ចប្រជុំ 

 

គិតចាប់ពីឆ្នាំ ២០១៩ រហូតមកទល់ពេលនេះ យោធភូមិភាគទី ១ បានដំណើរការការស្វែងរកនៅទីតាំងចំនួន ២០ កន្លែងដែលក្នុងនោះបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៤ អដ្ឋិធាតុ រួចមកហើយ។

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានផ្ដល់យោបល់ និងពិភាក្សាលើការលំបាក ដំណោះស្រាយ និងសំណូមពរនានា​ជាមួយគណៈកម្មាធិការជាតិដឹក​នាំ​លេខ ៥១៥ ដើម្បីបន្តអនុវត្តដំណោះស្រាយព្រមៗគ្នា និងជំរុញការស្វែងរក ប្រមូល និងកំណត់អត្ដសញ្ញាណអដ្ឋិធាតុសម្រាប់ដំណាក់កាល ២០២១-២០២៥ ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

 

លោកឧត្តមសេនីយ៍ឯក Le Chiem បានកត់សម្គាល់ និងលើកសរសើរចំពោះលទ្ធផលដែលគណៈកម្មាធិការ​ដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី១ សម្រេចបានក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Le Chiem បានស្នើឲ្យគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី ១ បន្តជ្រួតជ្រាប និងអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់ការិយាល័យនយោបាយ សេចក្តីសំរេចរបស់រដ្ឋាភិបាល និងផែនការរបស់គណៈកម្មាធិការជាតិដឹកនាំលេខ ៥១៥ និងក្រសួងការពារប្រទេស រួមទាំងសេចក្ដីណែនាំរបស់ស្ថាប័នមានសមត្ថកិច្ចលើការស្វែង​រក ប្រមូល និង​កំណត់អត្តសញ្ញាណអដ្ឋិធាតុដើម្បីសម្រេចឲ្យបានគោលដៅ និងភារកិច្ចដែលគណៈកម្មាធិការជាតិដឹកនាំលេខ ៥១៥  និងក្រសួងការពារប្រទេសដែលបានកំណត់៕

បកប្រែដោយ Pham Diep