leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងក្នុងកិច្ចប្រជុំ

កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិតំបន់ព្រំដែនវៀតណាម - កម្ពុជាលើកទីមួយគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនាប៉ុន្តែដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 ហេតុនេះហើយត្រូវបានពន្យារពេលតាមសភាពការជាក់ស្ដែង។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យនាយកដ្ឋានទាក់ទងការបរទេសនៃយោធភូមិភាគទី ៧ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រូវតែត្រៀមរៀបចំកម្មវិធីជួបប្រាស្រ័យមិត្ដភាពការពារជាតិតំបន់ព្រំដែនវៀតណាម-កម្ពុជាឲ្យបានល្អ ធានាសុវត្ថិភាព ព្រមទាំងរៀបចំការរំលឹកខួបលើកទី ៤៣ នៃ “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្ដិការអន្ដរជាតិរបស់យោធភូមិភាគទី៧ ក្នុងរយៈពេលកន្លងមក។  យោធភូមិភាគទី៧ បានជួយកងយោធពលខេមរភូមិន្ទធ្វើការជួសជុល កសាងបន្ទាយទ័ព ជួយពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្ដល់អំណោយដល់ប្រជាជនកម្ពុជាក្រីក្រ... ដោយចំនួនទឹកប្រាក់សរុបរាប់ពាន់លានដុង។ នៅពេលដែលជំងឺ Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញ យោធភូមិភាគទី៧ បានផ្តល់ជំនួយជាសំភារៈបរិក្ខារពេទ្យជូន​អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងអាណិកជនវៀតណាមនៅប្រទេសកម្ពុជានិងខេត្ត Champasak  ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យយោធភូមិភាគទី ៧ បន្តអនុវត្ដកិច្ចការបរទេសឲ្យបានល្អនាពេលខាងមុខ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្ដភាពជាមួយអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Pham Diep