នៅកិច្ចប្រជុំ តំណាងអនុគណៈកម្មការ និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានាបានរាយការណ៍អំពីការត្រៀមរៀបចំពិព័រណ៌ ព្រមទាំងពិភាក្សាពីសំណើមួយចំនួនដើម្បីបំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់ថា ពិព័រណ៌នេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយខណៈដែលវៀតណាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ នេះជាឱកាសល្អសម្រាប់ការផ្សព្វផ្សាយបច្ចេកវិទ្យា អាវុធ និងឧបករណ៍ដែលផលិតដោយផ្នែកឧស្សាហកម្មយោធាវៀតណាម បង្កើតការជឿទុកចិត្តដល់ប្រជាជន កងទ័ព និងមិត្តភក្តិអន្តរជាតិចំពោះសក្តានុពលនៃឧស្សាហកម្មយោធាវៀតណាម។

តាមការគ្រោងទុក ពិព័រណ៌នឹងរៀបចំនៅទីក្រុងហាណូយនាចុងខែតុលាខាងមុខ ក្នុងឱកាសប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលដឹកនាំដោយក្រសួងការពារប្រទេសវៀតណាម។ ពិព័រណ៌នេះនឹងតាំងបង្ហាញអាវុធ និងឧបករណ៍របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនឧស្សាហកម្មយោធាធំៗក្នុងតំបន់និងលើពិភពលោក។ ពិសេស ក្នុងក្របខ័ណ្ឌនៃពិព័រណ៌ យន្តហោះយោធានឹងសម្ដែងជាលើកដំបូងការហោះនៅប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh