leftcenterrightdel
កងកម្លាំងជួយ​ប្រជាជននៅឃុំ Quang Truc ជំនះនូវផលវិបាកដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់

 

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននោះ បញ្ជាការដ្ឋានកងវរសេនាធំលេខ ៧២៦ បានប្រមូលផ្តុំកម្មាភិបាល និងបុគ្គលិកជាង ៥០ នាក់រួមទាំងមធ្យោបាយជាច្រើនទៀត ហើយសហការជាមួយបញ្ជាការដ្ឋានយោធា និងនគរបាលឃុំ Quang Truc និងកងទ័ពការពារព្រំដែន Dak Giang ជួយប្រជាជនជំនះនូវផលវិបាកដោយសារភ្លៀង និងខ្យល់កន្រ្តាក់។

គិតដល់ម៉ោង ១០ ព្រឹកថ្ងៃទី ១០ ឧសភា កងកម្លាំងទាំងអស់បានជួយប្រក់ដំបូលស័ង្ហសី និងជួសជុលផ្ទះចំនួន ៤ ខ្នង និងប្រមូលផលដំណាំឲ្យប្រជាជន។ ក្នុងឱកាសនេះ កងវរសេនាធំលេខ ៧២៦ បានផ្តល់ជំនួយជាអង្ករចំនួន ២០ គីឡូក្រាមដល់គ្រួសារនីមួយៗដែលរងការខូចខាតដោយ​សារ​ភ្លៀងធ្លាក់ខ្លាំង៕

បកប្រែដោយ Pham Diep